Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

បានផុស

នៅ

ក្នុងរយៈពេល​១៣ខែ​​កន្លងទៅ​នេះ យោធាមីយ៉ាន់ម៉ាបានបណ្ដេញមនុស្សប្រហែល ៥៦០០០នាក់​ដែល​ភាគច្រើន​លើសលប់​ជាជន​ជាតិ​ចិន ទៅកាន់ប្រទេសនិង​ដែនដី​អធិបតេយ្យ​​​​ផ្សេង​​ៗ​ ដោយ​អ្នក​ត្រូវ​បណ្តេញចេញ​ភាគច្រើន​ត្រូវ​បាន​​សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងល្បែងអនឡាញ។ ​យោង​ការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK។

(រូបភាព៖ Chinese Ministry of Public Security)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិបរទេសចំនួន ៥៥៧១១នាក់ទៅកាន់ប្រទេសដើមវិញនៅចន្លោះថ្ងៃទី៥ខែតុលា ឆ្នាំ ២០២៣ដល់ថ្ងៃទី​១៣ខែមករាឆ្នាំ២០២៥។ ក្នុង​ចំណោម​ពួកគេ​ ​ មាន​ជាង​៥៣៣០០​នាក់​ជាជនជាតិចិន ឬ​​ស្មើ​នឹង​ជាង៩០ភាគរយនៃចំនួនសរុប។ អ្នក​​ដែល​ត្រូវ​បាន​បណ្តេញចេញ​​ទាំងនោះមក​ពី​ប្រទេស​ចំនួន ២៩និង​ដែន​ដីអធិបតេយ្យ​ ​​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក។

ក្នុង​ពេល​កន្លង​មក​នេះ តារា​សម្ដែង​ចិន​ម្នាក់ក៏​បាន​បាត់​ខ្លួន​ក្នុង​ទីប្រជុំជន​ថៃ​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា​កាល​ពី​ដើម​ខែ​នេះ​។ ក្រោយ​​មក​អាជ្ញាធរ​ថៃ​បាន​កំណត់​ទីតាំង​របស់​​គាត់​នៅ​មីយ៉ាន់ម៉ា ហើយ​បាន​នាំ​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញដោយមាន​កោរ​សក់ទៀតផង។ ក្រុម​សង្គម​ស៊ីវិល​ថៃ​ បាន​និយាយ​ថា វា​​អាច​ទៅ​រួច​ដែល​មនុស្ស​ជាង ៦០០០​នាក់​មក​ពី ២១​ប្រទេស​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គិត​ត្រឹម​ថ្ងៃ​ទី​៧​ខែ​មករា។

យោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងហៅការនិរទេសនេះថាជាសមិទ្ធិផលមួយ ខណៈចំណាត់ការនេះកើតឡើងចំពេលមានការអំពាវនាវអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ខ្លួនដើម្បីដោះស្រាយឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តមកពីប្រទេសមីយ៉ាន់ម៉ា។ជាមួយគ្នានេះអាជ្ញាធរ​ថៃ និង​ចិន ដែល​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា ក៏​បាន​និង​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់​វិធានការ​ប្រឆាំង​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​បែប​នេះផងដែរ៕

(រូបភាព៖ Chinese Ministry of Public Security)
(រូបភាព៖ Chinese Ministry of Public Security)
(រូបភាព៖ Bernama)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម