ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនចាប់ជនជាតិចិនពីបទចារកម្មតាមជំរំយោធា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ផ្សាយនៅថ្ងៃទី២២ខែមករានេះ មន្ត្រីសន្តិសុខហ្វីលីពីនបានចាប់ខ្លួនវិស្វករកម្មវិធីកុំព្យួរទ័រចិនម្នាក់ ពីបទធ្វើចារកម្មលើជំរុំយោធានិងប៉ូលិសហ្វីលីពីន។

ការចាប់ខ្លួននេះ ធ្វើឡើង ចំពេលមានការប្រឈមមុខដាក់គ្នាលើដែនសមុទ្ររវាងហ្វីលីពីន និងចិន ជុំវិញបញ្ហានៅកោះថ្មប៉ប្រះទឹក និងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងដែលបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ប្រទេសចិនបានទាមទារភាគច្រើននៃផ្លូវទឹកយុទ្ធសាស្ត្រ បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានច្បាប់ក៏ដោយ។
ប្រធានការិយាល័យស៊ើបអង្កេតជាតិ (NBI) របស់ប្រទេសហ្វីលីពីន លោក Jaime Santiago បានប្រាប់សន្និសីទសារព័ត៌មានមួយថា វិស្វករជនជាតិចិនត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ Deng Yuanqing និងអ្នកបើកបរជនជាតិហ្វីលីពីនពីរនាក់របស់គាត់ត្រូវបានចាប់ខ្លួនដូចគ្នាកាលពីសប្តាហ៍មុន។
លោក Deng ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយសាកលវិទ្យាល័យចិនដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន និងជាផ្នែកមួយនៃក្រុម បានបញ្ជូនទៅធ្វើចារកម្មនៅក្នុងទឹកដីរបស់ហ្វីលីពីន។
ប្រធានឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត របស់ NBI លោក Jeremy Lotoc បាននិយាយថា ជាញឹកញាប់ លោក Deng បានទៅលេងនៅកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសជំរុំយោធា ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ រោងចក្រថាមពល ជំរុំប៉ូលិស តាមស្ថានីយនានា សូម្បីតែផ្សារទំនើប។
លោក Lotoc បាននិយាយថា៖«Dengកំពុងប្រមូលទិន្នន័យជាមូលដ្ឋាន ហើយពួកគេមានកម្មវិធីពីចម្ងាយនេះ ដែលបញ្ជូនទិន្នន័យទៅក្រៅប្រទេសតាមពេលវេលាជាក់ស្តែង ដែលបានប្រមូលនៅក្នុងប្រទេសរបស់ហ្វីលីពីន»។
លោក Lotoc ថា វាជា«ការគួរឱ្យព្រួយបារម្ភ» ពីព្រោះព័ត៌មានដែលត្រូវបានបញ្ជូនអាចរួមបញ្ចូលកូអរដោនេភូមិសាស្ត្រនិងសណ្ឋានដី ខណៈដែលលោក Deng បាននៅក្នុងប្រទេសហ្វីលីពីនអស់រយៈពេល៥ឆ្នាំមកហើយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ