ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាថា ចាប់ពីថ្ងៃនេះតទៅ សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ទោះពួកគេស្ថិតនៅក្នុងសាលារៀនឬព្រះវិហារក៏ដោយ។

បទបញ្ជានេះត្រូវគេមើលឃើញថា ផ្ទុយពីវិធានការឆ្នាំ២០១១ ដែលសហរដ្ឋអាមេរិក មិនបានដាក់បញ្ចូលទីតាំងបែបនេះ ជាកន្លែងដែលត្រូវចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ។
តាមការចុះផ្សាយរបស់ The Guardian កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, លោក ត្រាំ បានប្រគល់ភារៈនេះទៅក្រសួងសន្តិសុខមាតុភូមិជាអ្នកទទួលខុសត្រូវ ហើយផ្តល់អំណាចដល់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ (ICE) និងភ្នាក់ងារគយនិងការពារព្រំដែន (CBP) ដើម្បីអនុវត្តការចាប់ខ្លួន។
ជុំវិញរឿងនេះ ក្រសួងសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍ថា «សកម្មភាពនេះ ផ្តល់អំណាចដល់មន្ត្រីក្លាហានមកពី CBP និង ICE ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍ និងចាប់ខ្លួនឧក្រិដ្ឋជនបរទេស រួមទាំងឃាតករ និងជនរំលោភសេពសន្ថវៈ ដែលបានចូលមកក្នុងប្រទេសរបស់យើងដោយខុសច្បាប់។ ឧក្រិដ្ឋជនលែងអាចលាក់ខ្លួននៅក្នុងសាលារៀនឬព្រះវិហាររបស់អាមេរិក ដើម្បីចៀសវាងការចាប់ខ្លួនបានទៀតហើយ»។

រឿងនេះក៏កើតឡើងផងដែរ ស្របពេលលោក ត្រាំ ប្រើធម៌ក្ដៅ ដោយចេញបញ្ជាប្រតិបត្តិ ដាក់ទោសប្រហារជីវិតសម្រាប់ជនទាំងឡាយណា ដែលត្រូវបានរកឃើញមានពិរុទ្ធពីបទឃាតកម្មលើមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋផងដែរ។
តាមការចុះផ្សាយរបស់ Truthout កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, ក្នុងបញ្ជានោះ លោក ត្រាំ បានអំពាវនាវឲ្យមានការអនុវត្តទោសប្រហារជីវិតកាន់តែខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ព្រោះថា មានតែទោសបែបនេះទេ ទើបជាឧបករណ៍សំខាន់ អាចរារាំងអំពើឧក្រិដ្ឋកម្មបាន។
បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ស្តីពីការកាត់ទោសប្រហារជីវិតនេះ ក៏អះអាងផងដែរថា «មានតែការដាក់ទោសប្រហារជីវិតប៉ុណ្ណោះ ដែលអាចនាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដ៏សាហាវ និងក្រុមគ្រួសាររបស់ពួកគេ»៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា