Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

បានផុស

នៅ

អ៊ុយក្រែន​ ត្រូវការ​យ៉ាង​ហោចណាស់​កង​រក្សា​សន្តិភាព​អឺរ៉ុប​ចំនួន ២០​ម៉ឺន​នាក់ ដើម្បី​ធានា​បាន​ថា រុស្ស៊ី​នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារ​សា​ជា​ថ្មី​ម្ដង​ទៀត ក្នុង​លក្ខខណ្ឌ​បទ​ឈប់បាញ់​ណាមួយ​ត្រូវ​បាន​សម្រេច។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក វ៉្លាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតី​អ៊ុយក្រែន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០២៥។

លោក វ៉្លាឌីមៀ ហ្សេលេនស្គី (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

    លោក ហ្សេលេនស្គី បាន​និយាយ​ថា៖ «២០​ម៉ឺន​នាក់​ វា​ជា​ចំនួន​អប្បបរមា» ដោយ​បន្ថែម​ថា យ៉ាងហោចណាស់ចំនួននោះនឹងដើរ​តួនាទី​​យ៉ាង​សំខាន់​ជា​ការធានាសន្តិសុខ ខណៈ​កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីមានចំនួន​សរុប ១,៥​លាននាក់ ហើយអ៊ុយក្រែនមានត្រឹមតែពាក់កណ្តាលនៃចំនួននោះ។

    ចំនួន​​កង​រក្សា​សន្តិភាព​អឺរ៉ុបដែល​លោក ហ្សេលេនស្គី បាន​ស្នើ គឺ​ស្មើនឹង​ទំហំ​នៃ​កងកម្លាំង​ប្រដាប់អាវុធ​​​ក្នុង​​ប្រទេស​បារាំង​ទាំងមូល។ ការ​​ប៉ាន់ប្រមាណ​​​​​​​​​ដោយ​ក្រសួង​ការពារ​ជាតិ​បារាំង​នៅ​ឆ្នាំ​២០២០ បាន​​ឲ្យ​ដឹង​ថា កង​កម្លាំង​របស់​ខ្លួន​មាន​ត្រឹម​ជាង ២០​ម៉ឺន​នាក់​​ប៉ុណ្ណោះ។

    មេ​ដឹក​នាំ​អ៊ុយក្រែន បាន​​បញ្ជាក់​​ទៀត​ថា ជម្រើស​ការពារ​ជាតិ​ដ៏​ល្អ​បំផុត គឺ​ការ​​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​អង្គការ​ណាតូ នៅ​អំឡុង​ពេល​ធ្វើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​រុស្ស៊ី។ លោក​ថា បណ្ដា​ប្រទេស​អឺរ៉ុប​ភាគ​ច្រើន​បាន​គាំទ្រ​វត្តមាន​អ៊ុយក្រែន​​នៅ​ក្នុង​ណាតូ លើកលែង​តែ​អាល្លឺម៉ង់ និង​អាមេរិក​ប៉ុណ្ណោះ​ដែល​ជំទាស់ ខណៈ​ហុងគ្រី និង​ស្លូវ៉ាគី ដែល​ជា​សម្ព័ន្ធមិត្ត​រុស្ស៊ី ក៏​បាន​ជំទាស់​ផងដែរ។

    ទន្ទឹម​គ្នា​នេះ​ដែរ លោក ហ្សេលេនស្គី ក៏​កំពុង​រង់ចាំ​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ទើប​ឡើង​កាន់​​អំណាច​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មករា។ លោក ត្រាំ ធ្លាប់​បាន​សន្យា​​កាល​ពី​អំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត​ថា លោក​នឹង​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ឲ្យ​បាន​ឆាប់​រហ័ស ប្រសិន​បើ​គាត់​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៥​វិច្ឆិកា​ឆ្នាំ​មុន។ យ៉ាង​ណា​មិញ មក​ទល់​នឹង​បច្ចុប្បន្ន​​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា លោក ត្រាំ នឹង​បញ្ឈប់​សង្គ្រាម​នេះ​ដោយ​របៀប​ណា​នោះ​ទេ៕

    ដោយ៖ ឈាង

    Helistar Cambodia - Helicopter Charter Services
    Sokimex Investment Group

    ចុច Like Facebook កម្ពុជាថ្មី

    ព័ត៌មានជាតិ៥ ម៉ោង មុន

    រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

    ព័ត៌មានជាតិ៥ ម៉ោង មុន

    អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

    ព័ត៌មានជាតិ៦ ម៉ោង មុន

    បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

    ព័ត៌មានជាតិ៦ ម៉ោង មុន

    ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

    ព័ត៌មានជាតិ៨ ម៉ោង មុន

    អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

    Sokha Hotels

    ព័ត៌មានពេញនិយម