Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

បានផុស

នៅ

មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​យោធា​អ៊ីស្រាអែល​វាយ​ឆ្មក់​ចូល​ជំរំ​ជនភៀសខ្លួន Jenin ក្នុង​តំបន់ West Bank បន្ថែមទៀត បន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី២២ខែមករានេះ។

រថយន្តសេវាសង្គ្រោះ​នៅ​ West Bank។ Reuter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរសុខាភិបាល​​ប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន​១០នាក់ត្រូវបានសម្លាប់ និង​៣៥​នាក់​រង​របួសនៅក្នុងការវាយឆ្មក់កាលពីព្រឹកព្រលឹមថ្ងៃអង្គារ​ដល់យប់ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនថ្ងៃទៀត។ បើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រតិបត្តិការនេះហៅថា «ជញ្ជាំងដែក» គឺមានបំណង «លុបបំបាត់អំពើភេរវកម្ម» នៅក្នុងតំបន់នេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមាន «ការអត់ធ្មត់» ពីកងកម្លាំងសន្តិសុខ ហើយបាននិយាយថា លោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង។

អង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល B’Tselem បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា បានប្រើប្រាស់បទឈប់បាញ់​នៅតំបន់ហ្គាហ្សាជា លេស និងឱកាសដើម្បីលុបបំបាត់ការគៀបសង្កត់របស់ប៉ាឡេស្ទីននៅ West Bank។ បើតាម​អភិបាលក្រុង Jenin លោក Kamal Abu al-Rub បានប្រាប់ AFP ថា ប្រតិបត្តិការនេះគឺជា «ការលុកលុយជំរំជនភៀសខ្លួន»។

គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្ដើមមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ថ្មីៗ​នេះ ការ​វាយឆ្មក់​បាន​កើន​ឡើង​ញឹកញាប់ និង​ខ្លាំង​នៅ​ក្នុង​ក្រុង​Jenin៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម