Connect with us

ព័ត៌មានអន្ដរជាតិ

លាឈប់ពីការងារអូតេស នារីចិនម្នាក់ បែកគំនិតចិញ្ចឹមជ្រូក ខណៈចំណូលមួយខែៗកាក់កបខ្លាំង

បានផុស

នៅ

អ្នកបម្រើការលើយន្តហោះឬនារីអូតេសម្នាក់នៅក្នុងប្រទេសចិន បានសម្រេចចិត្តលាឈប់ពីការងារ ហើយបានផ្លាស់ទៅស្រុកកំណើតដើម្បីធ្វើជាអ្នកចិញ្ចឹមជ្រូក ត្រឹមរយៈពេល ២ខែប៉ុណ្ណោះ នាងទទួលបានប្រាក់ចំណូលចំនួន ២០០,០០០ យ័ន (២៨ ០០០ដុល្លារអាមេរិក) ។

អ្នកបម្រើការរូបនេះមានឈ្មោះថា Yang Yanxi អាយុ ២៧ ឆ្នាំកើតក្នុងគ្រួសារជនបទក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ នាងបានធ្វើការជាអ្នកបម្រើការលើយន្តហោះអស់រយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Shanghai ។

ស្រ្តីចិនរូបនេះ​បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​របស់​ក្រុមហ៊ុន ប្រាក់​ខែ​របស់​នាង​មាន​ត្រឹម​តែ ២,៨០០យន់ (៣៨០ដុល្លារ) ប៉ុណ្ណោះ។ នាងបានប្រាប់សារព័ត៌មាន Jiupai News របស់ចិនដីគោកថា ពេលរស់នៅក្នុងទីក្រុងសៀងហៃ នាងបានសុំលុយឪពុកម្តាយជាញឹកញាប់ ដើម្បីទិញកាបូបប្រណីត។ ក្រោយ​មក​ទើបបាន​ដឹង​ថា ដើម្បី​លើក​កម្ពស់​ជីវិត​របស់​នាង ឪពុក​ម្តាយ​បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួកគាត់​វិញ ហើយ​ជំពាក់​បំណុល​គេ​ច្រើន​។

នៅខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីដឹងថាម្តាយរបស់នាងបានធ្វើការវះកាត់ជាច្រើនដងដោយសម្ងាត់ ដើម្បីយក lipomas ចេញនោះ Yang បានសម្រេចចិត្តលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះ ហើយត្រឡប់ទៅផ្ទះវិញ។ នាង​បាន​បង្ហាញ​ពី​កំហុសបស់ខ្លួន។

នៅខែមេសា ឆ្នាំ ២០២៣ Yang បានកាន់កាប់កសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិ ហើយចាប់ផ្តើមចិញ្ចឹមសត្វ។​ នាងបានចែករំលែកជីវិតកសិកម្មនៅតាមជនបទ នៅលើវេទិកាវីដេអូខ្លីដ៏ពេញនិយមមួយដែលទាក់ទាញអ្នកតាមដានជិត ១.២ លាននាក់។ នៅក្នុងវីដេអូ​​ នាងជំនាញរៀបចំអាហារជ្រូក ផ្តល់ចំណីដល់ជ្រូក និងសម្អាត ហើយថែមទាំងស្លៀកពាក់ស្អាតៗ ដើម្បីទាក់ទងជាមួយជ្រូកដែលកំពុងដេក។​ ទោះ​បី​ជា​មាន​ការ​លំបាក​ក្នុង​ជីវិត​ជន​បទ​ក៏​ដោយ ក៏​នាង​នៅ​តែ​ប្ដេជ្ញា​ចិត្ត ស៊ូជម្នះឲ្យដល់ទីបំផុតដែរ។

Yang Yanxi banអះអាងថា ខ្លួនអាចរកបានជាង ២០០,០០០ យន់ (២៧,០០០ ដុល្លារអាមេរិក) ក្នុងរយៈពេលពីរខែកន្លងមកនេះ តាមរយៈការចិញ្ចឹមជ្រូក លក់ជ្រូក និងបសុសត្វផ្សេងៗទៀត ព្រមទាំងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងផងដែរ។ នាងសង្ឃឹមថានឹងពង្រីកកសិដ្ឋាននាពេលអនាគត បើកហាងឯកទេស និងចាប់ផ្តើមសណ្ឋាគារ។

យ៉ាងណាមិញ រឿងរ៉ាវ​របស់​អតីត​អ្នកបម្រើ​លើ​យន្តហោះ​រូបនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ដីគោក​។ អ្នក​​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​កោតសរសើរ និង​ការ​គោរព​ស្រលាញ់ការតាំងចិត្តរបស់មិនថាតែនាងសម្រេចចិត្តជ្រើសអាជីពអ្វីទេ ឲ្យតែយើងតាំងចិត្តនិងជំម្នះ វានោះនឹងជោគជ័យជាក់ជាមិនខានឡើយ៕

រូបភាព៖scmp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖scmp

រូបភាព៖scmp

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម