Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

បានផុស

នៅ

ប្រទេសវៀតណាម បានផ្ញើសារអបអរសាទរទៅកាន់លោក Marco Rubio ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក ហើយបានអញ្ជើញឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសខ្លួន ដើម្បីរឹតចំណងទាក់ទងឲ្យកាន់តែស្អិតរមួត។

លោក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតអញ្ជើញនេះគឺផ្ញើដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដើម្បីឲ្យលោក Rubio មកបំពេញទស្សនកិច្ចក្នុងឆ្នាំនេះ ពោលគឺចំខួប៣០ឆ្នាំនៃទំនាក់ទំនងការទូតអាមេរិក-វៀតណាម។

លោក Son បានសង្កត់ធ្ងន់លើការទទួលស្គាល់របស់វៀតណាមចំពោះសហរដ្ឋអាមេរិក ថាជាដៃគូដ៏សំខាន់បំផុតមួយ ហើយលោកបានបង្ហាញទំនុកចិត្តថា ភាពជាដៃគូយូរអង្វែងដែលបានកសាងឡើងក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ នឹងបន្តរីកចម្រើន ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

ក្នុងនោះដែរ លោកបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់និងក្រៅតំបន់។

លោក Marco Rubio (រូបថត៖ Reuters)

សូមបញ្ជាក់ថា លោក Rubio ដែលមានដើមកំណើតចេញពីគ្រួសារជាជនភៀសខ្លួនគុយបា ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុងអាណត្តិលោក ត្រាំ ដោយសំឡេង ៩៩-០។ លោកកើតនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida ហើយបានបញ្ចប់ការសិក្សាដោយ ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Florida ក្នុងឆ្នាំ១៩៩៣។

លោកតំណាងឲ្យរដ្ឋផ្លរីដានៅក្នុងព្រឹទ្ធសភាចាប់តាំងពីឆ្នាំ ២០១១មក ហើយត្រូវគេស្គាល់ថា ជា​​អ្នក​ជំនាញ​លើបញ្ហាចិននិងអ៊ីរ៉ង់ ដែលជាតំបន់អាទិភាពសម្រាប់រដ្ឋបាលអាណត្តិទីពីររបស់លោក ត្រាំ​។

មានពេលមួយ លោក Rubio ក៏ត្រូវបានគេមើលឃើញថា ជាបេក្ខភាពស័ក្តិសមបំផុតក្នុងការធ្វើជាមិត្តរួមដំណែងរបស់លោក​ដូណាល់ ត្រាំ ផងដែរ មុនពេល​បេក្ខភាព​អនុប្រធានាធិបតី JD Vance ត្រូវបានជ្រើសរើសសម្រាប់តួនាទីនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​លោក ត្រាំ ទំនង​​តែង​តាំង​ Marco Rubio ដែល​ធ្លាប់​​ប្រជែង​​ជាមួយ​ខ្លួន​ជារដ្ឋមន្ត្រី​បរទេស​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម