Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

បានផុស

នៅ

ក្រោយប្រកាសអាសន្ននៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ពេលនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យដាក់ពង្រាយកងទ័ពបន្ថែមទៅព្រំដែនភាគខាងត្បូងនោះហើយ ដើម្បីបង្ក្រាបនិងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងកើនឡើងយ៉ាងគំហុក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥, លោក ត្រាំ បានបញ្ជូនទ័ព ១ ៥០០នាក់ ដោយមានជំនួយពីយន្តហោះ C-17 ២គ្រឿងនិង C-130 ២គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រច្រើនគ្រឿងទៀតផងដែរ។

ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យសេតវិមានផងដែរ ដោយលោកស្រី Karoline Leavitt អះអាងថា កងទ័ពត្រូវបានបញ្ជូនទៅកាន់រដ្ឋ តិចសាស់ ហើយ និងព្រមានថា អ្នកណាដែលមានះឆ្លងដែនដោយខុសច្បាប់ នឹងជួបប្រទះផលវិបាក។

(រូបថត៖ Getty)

តាមពិតទៅ អាមេរិកមានទ័ព​សកម្ម​ប្រហែល ២ ២០០នាក់ ​កំពុង​ឈរជើង​នៅ​ព្រំដែន​រួចទៅហើយ ជា​ផ្នែក​នៃក្រុម​ប្រតិបត្តិការរួម Joint Task Force-North ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង El Paso នៃរដ្ឋ Texas។ ពួកគេកំពុងប្រតិបត្តិការរួមគ្នាជាមួយកងឆ្មាំជាតិ និងភ្នាក់ងារគយនិងការពារព្រំដែនអាមេរិក (CBP)។

លោក ត្រាំ តែងប្តេជ្ញាការពារប្រទេសពីការឈ្លានពានដោយជនចំណាកស្រុកខុសច្បាប់ ហើយនៅក្នុងបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាភ្លាមៗបន្ទាប់ពីស្បថចូលកាន់តំណែង លោកនិយាយថា ជនចំណាកស្រុកខុសច្បាប់ បានបង្កការគំរាមកំហែងយ៉ាងធំចំពោះសន្តិសុខជាតិនិងសុវត្ថិភាពសាធារណៈ ហើយកំពុងប្រព្រឹត្តអំពើអាក្រក់និងឃោរឃៅប្រឆាំងជនជាតិអាមេរិកស្លូតត្រង់។

សូមបញ្ជាក់ថា កាលពីអណត្តិរបស់លោក ចូ បៃដិន, សហរដ្ឋអាមេរិក ​មាន​លំហូរ​ជន​ចំណាកស្រុកយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ដោយបើយោងតាមនាយកដ្ឋានសន្តិសុខមាតុភូមិ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ជនអន្តោប្រវេសន៍ ២.៨ លាននាក់បានឆ្លងដែនចូលអាមេរិក៕

អត្ថបទ៖ សុវណ្ណ

ចុចអាន៖ ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម