ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់?
ឡើងកាន់តំណែងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ស្រាប់តែធ្វើរឿងភ្ញាក់ផ្អើលជាច្រើន ហើយកាលពីថ្ងៃពុធទី២២ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Truth Social ដោយផ្តាំទៅមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថា សូមបញ្ឈប់សង្គ្រាមគួរឲ្យអស់សំណើចនេះទៅ! លោកស្រឡាញ់ប្រជាជនរុស្ស៊ី និងមិនចង់ធ្វើឲ្យរុស្ស៊ីឈឺចាប់ឡើយ! ល្មមដល់ពេលត្រូវចរចាគ្នាហើយ។ យើងអាចប្រើធម៌ក្តៅក៏បាន ធម៌ត្រជាក់ក៏បាន ប៉ុន្តែធម៌ត្រជាក់វាស្រួលជាង។ នេះបើតាមការចុះផ្សាយរបស់ RT។

ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាអាទិភាពកំពូលមួយក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត ដោយអ្នកសាធារណរដ្ឋរូបនេះ ឃោសនាថា លោកនឹងបញ្ចប់សង្គ្រាមត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដ្បិតតែអ្នកជំនាញអន្តរជាតិសឹងតែមួយពិភពលោក ហ៊ានអះអាងថា មិនអាចទៅរួចក៏ដោយ។
យ៉ាងណា ឥឡូវលោក ត្រាំ បានបង្ហោះសារថា «យើងមិនត្រូវភ្លេចទេ រុស្ស៊ីបានជួយយើងឲ្យឈ្នះសង្រ្គាមលោកលើកទីពីរ ដោយបាត់បង់ជីវិតមនុស្សជិត ៦០ ០០០ ០០០នាក់។ អ្វីដែលត្រូវនិយាយគឺ ខ្ញុំនឹងដោះស្រាយជាមួយរុស្ស៊ី ដែលកំពុងមានសេដ្ឋកិច្ចធ្លាក់ចុះ ហើយលោកប្រធានាធិបតីពូទីន! សូមដោះស្រាយឥឡូវនេះទៅ! បញ្ឈប់សង្គ្រាមដ៏គួរឲ្យអស់សំណើចនេះ ព្រោះថា វាមិនល្អឡើយ មានតែកាន់តែអាក្រក់ទៅៗប៉ុណ្ណោះ»។
មិនត្រឹមប៉ុណ្ណឹងលោក ត្រាំ ព្រមានទីក្រុងមូស្គូថា «ចង់បានធម៌ក្តៅក៏បានឬធម៌ត្រជាក់ក៏បាន ប៉ុន្តែធម៌ត្រជាក់ច្បាស់ជាល្អជាងហើយ»។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏គំរាមដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីដែរ បើលោក ពូទីន មិនព្រមចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។
ដោយដៀមដាមទៅរដ្ឋាភិបាលផុតអាណត្តិ ដឹកនាំដោយអ្នកប្រជាធិបតេយ្យ ចូ បៃដិន, លោក ត្រាំ លើកឡើងថា «សង្រ្គាមមិនគួរចាប់ផ្តើមទេ។ បើអ្នកមានប្រធានាធិបតីដែលមានសមត្ថភាព សង្រ្គាមនឹងមិនកើតឡើងឡើយ។ បើពេលនោះខ្ញុំជាប្រធានាធិបតី សង្គ្រាមនៅអ៊ុយក្រែនមិនអាចកើតឡើងដាច់ខាត»។
ទោះបែបនេះក្តី មេដឹកនាំថ្មីរបស់អាមេរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ ប៉ុន្តែកន្លងមក អាមេរិកធ្លាប់បានដាក់ទណ្ឌកម្មរុស្ស៊ីយ៉ាងខ្លាំងរួចហើយចំពោះការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ ត្រាំ៖ អាមេរិកនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត បើ ពូទីន មិនព្រមចូលតុចរចាសន្តិភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ