Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមរយៈពេល៣ខែ ទាហានកូរ៉េខាងជើង​១០០០​នាក់​ស្លាប់​ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

បានផុស

នៅ

​មន្ត្រីលោកខាងលិច បានប្រាប់ សារ​ព័ត៌មាន​ BBC ថា ទាហានកូរ៉េខាងជើងជិត៤០%បានទទួលរងគ្រោះ​រួចទៅហើយនៅ​ក្នុង​ការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk ភាគខាងលិចរុស្ស៊ីក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ ក្នុងនោះទាហានប្រមាណ១០០០នាក់បានស្លាប់។

(រូបភាព៖ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងចំណោមទាហានប្រមាណ១១០០០ នាក់​ដែលបានបញ្ជូនពីកូរ៉េខាងជើង មាន៤០០០ នាក់បានរងគ្រោះក្នុងសមរភូមិ។ ទាហានរងគ្រោះទាំងនោះមាន​ស្លាប់ របួស បាត់​ខ្លួន ឬ​ចាប់​ខ្លួន។ ក្នុងចំណោម​៤០០០នាក់ មាន ប្រហែល១០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមគិតត្រឹមពាក់កណ្តាល​ខែមករា ខណៈអ្នករងរបួសគេមិនដឹងថាកំពុងសម្រាកព្យាបាលនៅកន្លែងណានោះទេ។

តួលេខនេះចង្អុលបង្ហាញពីការចំណាយដ៏ខ្ពស់មិនធម្មតារវាងសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺលោក គីម ជុងអ៊ុន ខណៈដែលលោកព្យាយាមជួយរុស្ស៊ីក្នុងការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីប្រទេសរុស្ស៊ី មុនពេលការចរចាបទឈប់បាញ់ដែលអាចកើតមាននៅឆ្នាំក្រោយ។

កងទ័ពកូរ៉េខាងជើងមកពីអង្គភាព «វរជន» ហៅថា Storm Corps ហាក់ដូចជាត្រូវបានបោះចូលទៅក្នុងការប្រយុទ្ធជាមួយនឹងការហ្វឹកហ្វឺនតិចតួចប៉ុណ្ណោះ។ អតីតមេបញ្ជាការរថក្រោះរបស់កងទ័ពអង់គ្លេស លោក Col Hamish de Bretton-Gordon បាននិយាយថា៖«កងទ័ពទាំងនេះគឺជាកងទ័ពដែលមិនសូវត្រូវបានបណ្តុះបណ្តាល និងដឹកនាំដោយមន្រ្តីរុស្ស៊ី ដែលពួកគេមិនយល់»។

ជាមូយគ្នានេះរបាយការណ៍ដែលជាការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងជើងមិនទាន់បានត្រៀមខ្លួនសម្រាប់សង្គ្រាមសម័យទំនើបនោះទេ ហើយហាក់ដូចជាងាយរងគ្រោះដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន (FPV) ជាដើម។

ទោះបីជាបែបនេះក៏ដោយ មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានព្រមានកាលពីដើមសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ទាហានអ៊ុយក្រែននៅជួរមុខ។ទាហាកូរ៉េខាងជើងមានច្រើនណាស់ពី១១០០០ ទៅ​១២០០០ នាក់ដែលមានកម្លាំងចិត្តខ្ពស់ និងបានរៀបចំយ៉ាងល្អនិងកំពុងធ្វើសកម្មភាពវាយលុក និងប្រតិបត្តិការដោយផ្អែកលើយុទ្ធសាស្ត្រសូវៀត៕

(រូបភាព៖ Telegram)
(រូបភាព៖ Telegram)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម