Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់បើកឡាន Hummer បំណងទៅបាញ់ប្រហារនៅការិយាល័យរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Pennsylvania

បានផុស

នៅ

មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសរកឃើញថា គាត់មានផែនការទៅវាយប្រហារការិយាល័យរាប់សន្លឹកឆ្នោតនៅក្នុងទីក្រុង Philadelphia។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ប៉ូលិសកំពុងតែស៊ើបអង្កេតផែនការបាញ់ប្រហារនៅមជ្ឈមណ្ឌលសន្និបាត Pennsylvania នៅក្នុងទីក្រុងធំបំផុតរបស់រដ្ឋនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសទទួលបានព័ត៌មានថា ក្រុមមួយឬអាចជាគ្រួសារបានបើកឡាន Hummer ពីរដ្ឋ Virginia ទៅវាយប្រហារមណ្ឌលបោះឆ្នោតដែលនៅទីនោះ សន្លឹកឆ្នោតកំពុងត្រូវបានគេរាប់ហើយអាចជំរុញសំឡេងឆ្នោតដល់លោក Joe Biden។

ប៉ូលិសនិយាយថា ពួកគេក៏បានរកឃើញអាវុធមួយដើមនៅក្នុងឡាន Hummer នោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីអ្នករងរបួសទេ។

មិនមានការចង្អុលបង្ហាញណាមួយអំពីរឿងនេះទេប៉ុន្តែគេដឹងថា លោក Donald Trump និងយុទ្ធនាការរបស់គាត់កំពុងព្យាយាមរារាំងដល់ដំណើរការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Pennsylvania ស្របពេលដែលសំឡេងឆ្នោតកំពុងផ្អៀងទៅលោក Joe Biden។

សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញមជ្ឈមណ្ឌលសន្និបាតបន្ទាប់ពីការចាប់ខ្លួននេះដែលកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រនៅកម្ពុជា)។

មកទល់ពេលនេះសន្លឹកឆ្នោតចំនួន៨៤ភាគរយនៅក្នុងទីក្រុង Philadelphia ត្រូវបានរាប់រួចទៅហើយ។

គួរបញ្ជាក់ថា រដ្ឋ Pennsylvania មានតំណាងអ្នកបោះឆ្នោតចំនួន២០ហើយប្រសិនបើវាបានទៅលើលោក Joe Biden នោះគាត់នឹងទទួលបានតំណាងអ្នកបោះឆ្នោត២៧០តាមតម្រូវការដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម