Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

បានផុស

នៅ

អាជ្ញាធរកូរ៉េខាងជើង បានប្រហារជីវិតអ្នកស្រាវជ្រាវជាន់ខ្ពស់​២​នាក់ និងដាក់គុកអ្នកស្រាវជ្រាវ​៤​នាក់ផ្សេង​ទៀត ដោយសារ​តែ​បរាជ័យ​ក្នុង​គម្រោង​សាងសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់​ក្រុង​ព្យុងយ៉ាង។ នេះបើយោងតាមរបាយការណ៍ពី Daily NK នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២៥។

រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង (រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រហារជីវិត បាន​ធ្វើ​ឡើង​នៅថ្ងៃទី​១០​​ខែមករានៅក្នុងសង្កាត់ Mangyongdae នៃទីក្រុងព្យុងយ៉ាង ដែលជាកន្លែងដែលអ្នកស្រាវជ្រាវជាន់ខ្ពស់​២​នាក់ត្រូវបានប្រហារជីវិតនៅចំពោះមុខ​បុគ្គលិក​ទាំង​អស់ ខណៈ​អ្នកស្រាវជ្រាវ៤​នាក់​ផ្សេង​ទៀត​ត្រូវបានបញ្ជូនទៅ​មន្ទីរ​ឃុំឃាំង​អ្នក​ទោស​នយោបាយ។

អ្នកស្រាវជ្រាវជាន់ខ្ពស់ដែលត្រូវបានប្រហារជីវិត គឺជាមន្ត្រីមកពីផ្នែកបច្ចេកវិទ្យានៃក្រសួងថាមពលអាតូមិក ដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍការរចនា និងបច្ចេកវិទ្យាប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រ។ ពួកគេ​ត្រូវ​បាន​គេ​រាយការណ៍​ថា​​មិន​បាន​បំពេញ​តាម​គោលដៅ​បច្ចេកទេស​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​កណ្តាល។

ការ​ដាក់​ទោស​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំពេញអង្គលើកទី១១​ខែធ្នូនៃគណៈកម្មាធិការមជ្ឈិមទី​៨​​របស់​គណបក្សពលករកូរ៉េ ដែលក្រុម​មន្ត្រីបានថ្កោលទោសអ្នកស្រាវជ្រាវពីបទ «ធ្វេសប្រហែសដោយចេតនា» និង «ការបរាជ័យ»។ ពួកគេត្រូវបានគេរិះគន់ជាពិសេសចំពោះការអះអាងថា កិច្ចការមួយចំនួនគឺ «ពិបាកពេកក្នុងការសម្រេចបានតាមសមត្ថភាព» ដែលជាជំហរមួយដែលត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន ដោយសារការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរគឺជារឿង​សំខាន់ក្នុងការដោះស្រាយបញ្ហាកង្វះខាតអគ្គិសនីរបស់ប្រទេសកូរ៉េខាងជើង។

ខុទ្ទកាល័យ ការិយាល័យរដ្ឋអាជ្ញាសាធារណៈកណ្តាល និងក្រសួងសន្តិសុខសង្គម​​របស់​កូរ៉េ​ខាង​ជើង បានដាក់ឈ្មោះ​ក្រុ​មអ្នក​ស្រាវជ្រាវ​ទាំង​នោះ​ថា​ជា «បុគ្គល​ប្រឆាំង» ដែលបាន «ធ្វើផ្ទុយនឹងគោលការណ៍ណែនាំរបស់គណបក្សសម្រាប់ការកសាងសង្គមនិយម»។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវផ្សេងទៀតនៅក្នុងវិស័យនេះ បានផ្តល់យោបល់ថា ការដាក់ទោស​បែប​នេះ​គឺហួសហេតុ ដោយកត់សម្គាល់ថា ការបរាជ័យកើតចេញពីការខ្វះខាតធនធាន និងបច្ចេកទេស ជាជាងការខ្វះការប្តេជ្ញាចិត្ត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម