Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ចេញ​ដីកាលើក​ទី​២ ដើម្បី​ចាប់​ខ្លួន​អតីត​មេ​ដឹក​នាំ​ស៊ីរី

បានផុស

នៅ

ចៅក្រមស៊ើបអង្កេតបារាំង បានចេញដីកាចាប់ខ្លួន​អតីត​មេដឹកនាំស៊ីរី លោក Bashar al-Assad ពាក់ព័ន្ធ​នឹង​​ឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសការបើកការវាយប្រហារដោយចេតនាលើជនស៊ីវិល។

រូបថត​លោក Bashar al-Assad (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន​បារាំង LeMonde ដីកា​នេះ​ត្រូវបាន​ដាក់​ចេញនៅថ្ងៃទី​២០​ខែមករា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណី​លោក Salah Abou Nabour ជា​ជនជាតិបារាំង​កាត់​ស៊ីរី ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៧ ក្នុងការ​ទម្លាក់គ្រាប់បែក​មួយ​​នៅ​​​ប្រទេសស៊ីរី។

នេះជាដីកាចាប់ខ្លួនលើកទីពីរ ដែលចេញដោយចៅក្រមបារាំង សម្រាប់អតីតមេដឹកនាំស៊ីរី ដែលត្រូវបានផ្ដួលរំលំនៅដើមខែធ្នូ​ឆ្នាំ​២០២៤ ដោយកងកម្លាំងបះបោរដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS)។

នៅខែវិច្ឆិកា​ឆ្នាំ​២០២៣ ចៅក្រមបារាំងបានចេញដីកាដំបូងប្រឆាំងនឹងលោក Bashar al-Assad លើការចោទប្រកាន់ពីបទសមគំនិតក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់​ពី​មាន​​​ការ​ស៊ើប​អង្កេត​របស់​បារាំង​លើ​ការ​វាយ​ប្រហារ​ដោយ​គីមី​នៅ​ក្រុង Douma និង​ស្រុក Ghouta ភាគ​ខាង​កើត​ក្នុង​ខែ​សីហាឆ្នាំ២០១៣ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១ពាន់​នាក់។

កន្លងមក រដ្ឋាភិបាលរបស់លោក Assad បានបដិសេធមិនប្រើប្រាស់អាវុធគីមី​ប្រឆាំងនឹងគូប្រជែងរបស់ខ្លួន ក្នុងសង្គ្រាមស៊ីវិល ដែលបានផ្ទុះឡើងក្នុងខែមីនាឆ្នាំ២០១១​ឡើយ៕

ដោយ៖ ឈាង

ចុចអាន៖ លោក Assad ប្រាប់​ថា លោក​ចង់​បន្ត​ប្រយុទ្ធ​ ណាស់តែ​រុស្ស៊ី​ជម្លៀស​ខ្លួន​រូប​លោកចេញ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម