ព័ត៌មានអន្ដរជាតិ
EU នឹងផ្ដល់ជំនួយហិរញ្ញវត្ថុ ៣៦ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងឆ្នាំ២០២៥
ប្រធានផ្នែកសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលោក Valdis Dombrovskis បានប្រកាសកាលពីថ្ងៃទី២២ខែមករាថា នៅឆ្នាំ២០២៥ សហភាពអឺរ៉ុប(EU) គ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនចំនួន ៣៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៣៦,៤ពាន់លានដុល្លារ។

យោងតាមលោក Dombrovskis មូលនិធិនេះ នឹងត្រូវបានបែងចែកតាមរយៈកម្មវិធីចំនួន២ គឺគំនិតផ្តួចផ្តើមកម្ចី Extraordinary Revenue Acceleration (ERA) របស់ G7 និងកម្មវិធី Ukraine Facility។
កម្មវិធី Ukraine Facility ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់អ៊ុយក្រែនពី EU ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៧ ដែលមានទឹកប្រាក់សរុបចំនួន ៥០ពាន់លានអឺរ៉ូ។ ក្នុងចំណោមទឹកប្រាក់នេះ ៣៨,២៧ពាន់លានអឺរ៉ូត្រូវបានកំណត់សម្រាប់ការគាំទ្រផ្នែកថវិកា ៦,៩៧ពាន់លានអឺរ៉ូសម្រាប់ការវិនិយោគ និង ៤,៧៦ពាន់លានអឺរ៉ូសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាល។
កាលពីថ្ងៃទី១០ខែមករា ក្រសួងហិរញ្ញវត្ថុរបស់អ៊ុយក្រែន បានប្រកាសថា ទឹកប្រាក់ ៣ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបត្រូវបានផ្ទេរចូលទៅក្នុងថវិការដ្ឋ។ ការផ្តល់មូលនិធិនេះគឺជាផ្នែកមួយនៃការរួមចំណែករបស់ EU ក្រោមគំនិតផ្តួចផ្តើម ERA របស់ G7។
សូមបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៤ ជំនួយផ្នែកយោធាដល់អ៊ុយក្រែនពីសម្ព័ន្ធមិត្តលោកខាងលិចបានកើនលើស ១០០ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ បន្ទាប់មកគឺអឺរ៉ុប និងដៃគូផ្សេងទៀត។
ការផ្គត់ផ្គង់ទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការរក្សាសមត្ថភាពការពារខ្លួន បើកការវាយប្រហារ និងការទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែននៅតែមានបញ្ហាប្រឈមទាក់ទងនឹងតម្រូវការដែលកំពុងចាំបាច់របស់ប្រទេសសម្រាប់អាវុធទំនើបៗ គ្រាប់រំសេវ និងការបណ្តុះបណ្តាល៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម