ព័ត៌មានអន្ដរជាតិ
ហ្វីលីពីជួបគ្រោះរញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល
ប្រទេសហ្វីលីពីនជួបគ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ ដែលវាយប្រហារភាគកណ្តាលប្រទេស ដោយបានបំផ្លាញអគារ និងផ្លូវមួយនៅជិតចំណុចកណ្តាលរបស់កម្លាំងរញ្ជួយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reutersនៅថ្ងៃទី២៣ខែមករានេះ។

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) បានប្រកាសថា គ្រោះរញ្ជួយដីនៅឈូងសមុទ្រ ដែលដំបូងឡើយត្រូវបានគេរាយការណ៍ថាមានកម្រិត ៥.៩ រ៉ិចទ័រ មានជម្រៅ ១៤ គីឡូម៉ែត្រ និងស្ថិតនៅក្រៅទីក្រុង San Francisco ក្នុងខេត្ត Leyte ។ ទីភ្នាក់ងារនេះបានកត់ត្រាយ៉ាងហោចណាស់មាន ៤៥ករណីរញ្ជួយ។
លោក Barnie Catig មេប៉ូលិសក្រុងបាននិយាយថា ការរញ្ជួយគឺខ្លី ប៉ុន្តែខ្លាំង។ ទោះបីមិនមាននរណាម្នាក់រងរបួសទេ ប៉ុន្តែយ៉ាងហោចណាស់ផ្ទះចំនួន ១៨ និងអគាររដ្ឋាភិបាលបានខូចខាតតិចតួច។ លើសពីនេះយ៉ាងហោចណាស់ផ្លូវហាយវ៉េមួយមានការប្រេះស្រាំពីការរញ្ជួយ ប៉ុន្តែនៅតែអាចឆ្លងកាត់បាន។
គួរបញ្ជាក់ថារញ្ជួយដីនេះកើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំ និងតំបន់ជនបទនៃភាគខាងត្បូងកោះតៃវ៉ាន់ នៅថ្ងៃអង្គារទី២១ខែមករា ដោយបានបណ្តាលឲ្យមនុស្ស ២៧នាក់រងរបួស។ រួមទាំងរញ្ជួយដីជាច្រើននៅក្នុងប្រទេសថៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ។
ទោះយ៉ាងណាការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងនៅ «Ring of Fire» នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលសកម្មភាពភ្នំភ្លើង និងការរញ្ជួយដីកើតឡើងជាញឹកញាប់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?