Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

បានផុស

នៅ

ស្ថានភាពខ្យល់ពុលនៅប្រទេសថៃឯណោះ ក៏មិនទាន់ធូរស្រាលដែរ ដោយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ ខេត្តចំនួន៤៤ក្នុងចំណោមខេត្តទាំង៧៧ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។

(រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍របស់ Bangkok Post ដែលដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda), កំហាប់ភាគល្អិត PM2.5 បានឈានដល់កម្រិតពណ៌ក្រហមក្នុងចំនួន៤៤ ខណៈ២៧ខេត្តទៀត ស្ថិតត្រឹមពណ៌ទឹកក្រូច។

ខេត្តដែលគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេគឺ Saraburi ដែល PM2.5 ឈានដល់ ១៣៩.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺវាលើសឆ្ងាយណាស់ បើធៀបនឹងកម្រិតស្តង់ដាសុវត្ថិភាពដែលរដ្ឋាភិបាលថៃ កំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ប៉ុណ្ណោះ។

ខេត្តបន្ទាប់ទៀត ដែលខ្យល់ពុលឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរមានដូចជា Lop Buri និង Sing Buri (១២៧.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់), Chai Nat (១២៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់) និង Rayong (១២៥.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់)។

ដោយសារខ្យល់ពុលនេះដែរ ទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនជាង៥០កន្លែង និងជំរុញឲ្យបុគ្គលិកធ្វើការពីផ្ទះ ហើយថែមទាំងចេញសេចក្តីណែនាំឲ្យពលរដ្ឋ ពាក់ម៉ាសផងដែរពេលទៅណាមកណា ឬចៀសវាងសកម្មភាពនៅខាងក្រៅបើមិនចាំបាច់៕

អត្ថបទ៖ សុវណ្ណ

ចុចអាន៖ ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម