Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖​ ​១ទសវត្សរ៍ មនុស្ស​១៦លាននាក់នៅឥណ្ឌា​​ស្លាប់​ដោយ​ចំណែក​ខ្យល់​​ពុល​

បានផុស

នៅ

ស្របពេលប្រទេសនានានៅអាស៊ីអាគ្នេយ៍កំពុងមានបញ្ហាទាក់ទងទៅនឹងខ្យល់ពុលក្នុងបរិយាកាស ប្រទេសឥណ្ឌាស្ថិតនៅ​ក្នុងប្រទេសមួយដែលមានបញ្ហាប្រឈមជាងគេជាពិសេសនៅក្នុងរដ្ឋធានីញូដេលីតែម្ដង។ ការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តី The Lancet: Planetary Health បានឲ្យដឹងថា ខ្យល់ពុលក្នុងបរិយាកាសរួមចំណែកដល់​ការស្លាប់របស់មនុស្ស​១៦លាននាក់នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលមួយទសវត្សរ៍​ចុង​ក្រោយ​​នេះ​។

(រូបភាព៖ PTI )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលារៀនជាច្រើននៅទីក្រុងដេលីក្នុងរដូវរងាតែងតែ​បិតយ៉ាងហោចណាស់ពីរសប្តាហ៍ ដោយសារកម្រិតខ្យល់ពុលខ្ពស់ រួមជាមួយនឹងការបិតឬផ្អាកខ្សែរថភ្លើង និងជើងហោះហើរមួយចំនួនផងដែរ។

ជារៀងរាល់រដូវរងា ការដុតបំផ្លាញដំណាំដែលរីករាលដាលនៅភាគខាងជើងប្រទេសឥណ្ឌា និងលក្ខខណ្ឌអាកាសធាតុបន្ថែម​កម្រិតបំពុលបរិយាកាសខ្ពស់រួចទៅហើយ រួមជាមួយការបំពុលពីចរាចរណ៍ ឧស្សាហកម្ម និងការដុតកាកសំណល់ ដែល​បង្កើតជាផ្សែងអ័ព្ទក្រាស់ រារាំងពន្លឺព្រះអាទិត្យ និងធ្វើឱ្យប៉ះពាល់ដល់ខ្យល់ដកដង្ហើមកាន់តែធ្ងន់។

មួយរយៈចុងក្រោយនេះមន្ទីរពេទ្យ​ទទួល​​អ្នក​ជំងឺ​យ៉ាងច្រើន​ដែលមានជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។

ការស្រាវជ្រាវនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក បានរកឃើញថា ភាគល្អិតមីក្រូទស្សន៍ដែលនៅលើអាកាស មានគ្រោះថ្នាក់ដល់សុខភាព។ ភាគល្អិតល្អទាំងនេះត្រូវបានឲ្យឈ្មោះថា PM2.5 មានអង្កត់ផ្ចិតតិចជាង ២.៥ មីក្រូម៉ែត្រ ដែល​តូចជាងសក់មនុស្ស ៣០ដង។ នៅ​ក្នុង​កំហាប់​ខ្យល់​ខ្ពស់​ដូច​ជា​​​នៅ​​ឥណ្ឌា ខ្យល់​នឹង​ក្លាយ​ជា​ពពកឬជា​ផ្សែង​អ័ព្ទ។

នៅពេលដែល ភាគល្អិត​ល្អ​​(PM2.5) ត្រូវបានដកដង្ហើមចូល ពួកវាចូលទៅក្នុងសួត និងចរន្តឈាម បណ្តាលឱ្យមានប្រតិកម្មនៅក្នុងរាងកាយ ដូចជាការរលាកជាដើម។ ភាគល្អិតនេះបង្កើនហានិភ័យបណ្តាលជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត ជំងឺមហារីក កាន់តែអាក្រក់ទៅៗក៏ដូចជាប៉ះពាល់ដល់សុខភាពមាតា និងទារកផងដែរ និងអាចបណ្ដាលឲ្យស្លាប់បាន។

(រូបភាព៖ AP)

នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet: Planetary Health កាលពីដើមឆ្នាំនេះ បានរកឃើញថា កម្រិតនៃការបំពុលបរិយាកាសប្រចាំថ្ងៃពិតជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការស្លាប់​ជាច្រើនក្នុងទីក្រុងរបស់ប្រទេសឥណ្ឌាពិតមែន។

យោងតាមគោលការណ៍ណែនាំអំពីគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO) ដោយផ្អែកលើភស្តុតាង​វិទ្យាសាស្ត្រ​បាន​ផ្តល់អនុសាសន៍ថា កម្រិត PM2.5 ជាមធ្យមប្រចាំឆ្នាំមិនគួរលើសពី ៥ µg/m3 ឡើយ ខណៈគ្រប់ស្រុកទាំងអស់នៅឥណ្ឌា មានកម្រិតខ្យល់ពុលប្រចាំឆ្នាំខ្ពស់ជាងការណែនាំរបស់អង្គការសុខភាពពិភពលោក។

នៅក្នុងការប្រៀបធៀបទៅនឹងស្តង់ដារនេះ លទ្ធផលថ្មីរបស់ការសិក្សារបង្ហាញថា ការបំពុលខ្យល់ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់ ១៦ លាននាក់ក្នុងរយៈពេលមួយទសវត្សរ៍ (ឬ​១.៥ លាននាក់ជារៀងរាល់ឆ្នាំ)។

លើសពីនេះ​ ហានិភ័យនៃការស្លាប់ដោយសារការប៉ះពាល់នឹងការបំពុលបរិយាកាសគឺខ្ពស់ សូម្បីតែក្រោមស្តង់ដារគុណភាព​ខ្យល់ជាតិរបស់ឥណ្ឌាក៏ដោយ។ ការស្លាប់ដោយសារខ្យល់ពុលនៅក្នុងប្រទេសឥណ្ឌាគឺជាការគំរាមកំហែងសម្រាប់ប្រជាជនឥណ្ឌាទាំងអស់ និងមិនកំណត់។​

លើសពីនេះ ការរកឃើញនេះបង្ហាញយ៉ាងច្បាស់ថា ការបំពុលបរិយាកាសក្នុងប្រទេសឥណ្ឌាបង្កើនហានិភ័យនៃការស្លាប់យ៉ាងខ្លាំងតាមរយៈការប៉ះពាល់ប្រចាំថ្ងៃ និងប្រចាំឆ្នាំពីខ្យល់ពុលក្នុងបរិយាកាស៕

(រូបភាព៖ AP)
(រូបភាព៖ AP)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម