Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

បានផុស

នៅ

សាលារៀនជិត​២០០​កន្លែង​​ក្នុងទីក្រុងបាងកក ត្រូវ​បាន​បិទ ខណៈដែលអាជ្ញាធរ​បានជំរុញឲ្យមនុស្សធ្វើការពីផ្ទះ និងដាក់កម្រិតលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុង ព្រោះ​តែ​ការ​បំពុល​ខ្យល់​​ដ៏គ្រោះថ្នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៣​​មករា​២០២៥​ រាជធានីបាងកកគឺជាទីក្រុងធំ​លំដាប់​ទី​៦ ​ដែលមានការបំពុល​ខ្យល់​ខ្លាំងបំផុតនៅលើពិភពលោក។ នេះបើយោងតាម ​​IQAir។

កំហាប់ភាគល្អិត PM2.5 បានឈានដល់កម្រិតពណ៌ក្រហម ក្នុង​បរិមាណ ១២២​មីក្រូក្រាម​​នៅ​ក្នុង​មួយ​ម៉ែត្រគូប ខណៈ​អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា កំហាប់​ភាគ​ល្អិត​ជាមធ្យម​ក្នុង​រយៈពេល​២៤​ម៉ោងមិនគួរលើសពី ១៥​មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​នោះ​ឡើយ។

កាលពីដើមសប្តាហ៍នេះ អាជ្ញាធរក្រុងបាងកក បានប្រកាស​ថា សាលារៀននៅក្នុងតំបន់ដែលមានកម្រិត PM2.5 អាចបិទ​សម្រាក​បាន។ ហើយគិត​មក​ទល់​ឥលូវ សាលាចំនួន ១៩៤​​ ក្នុងចំណោម ៤៣៧​​សាលាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្រុងបាងកក បានបិទទ្វាររបស់ពួកគេ ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់។

សម្រាប់​​ថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ​​រដ្ឋ​ ការ​បិទ​​អាច​ធ្វើ​ឡើង​ចាប់​​ពីមួយថ្ងៃទៅមួយសប្តាហ៍។

យ៉ាង​ណា ទិន្នន័យ​នៃ​ការ​បិទ​សាលា​រៀន​ឯកជន​ផ្សេងៗ​ទៀត ពុំ​មាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ។

សូម​បញ្ជាក់​​ថា តួលេខនេះ គឺជាចំនួនខ្ពស់បំផុតនៃការបិទសាលារៀន​រដ្ឋ​ចាប់តាំងពីឆ្នាំ​២០២០ ដោយសារការបំពុលបរិយាកាស៕

ដោយ៖ ឈាង

ចុចអាន៖ ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម