Connect with us

ព័ត៌មានអន្ដរជាតិ

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

បានផុស

នៅ

ទីបំផុត សារព័ត៌មាន Fox News បានទម្លាយខ្លឹមសារនៃសំបុត្រដែលលោក ចូ បៃដិន បន្សល់ទុកឲ្យលោក ដូណាល់ ត្រាំ នៅក្នុងការិយាល័យអូវ៉ាល់ហើយ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥, សំបុត្រនោះមានខ្លឹមសារថា «ជូនចំពោះលោកប្រធានាធិបតី ត្រាំ! ពេលដែលខ្ញុំចេញពីតំណែងដ៏ពិសិដ្ឋនេះទៅ ខ្ញុំសូមជូនពរអ្នកនិងគ្រួសារ ឲ្យជួបតែសេចក្តីសុខក្នុងរយៈពេលបួនឆ្នាំខាងមុខ។ ប្រជាជនអាមេរិកនិងប្រជាជនជុំវិញពិភពលោក រំពឹងចង់បានភាពស្ថិតស្ថេរ ហើយខ្ញុំសូមអធិស្ឋានឲ្យប៉ុន្មានឆ្នាំខាងមុខនេះ ក្លាយទៅជាពេលវេលានៃភាពរុងរឿង សន្តិភាព និងកិត្តិយសសម្រាប់ជាតិរបស់យើង។ សូមព្រះប្រទានពរអ្នក និងដឹកនាំអ្នក ដូចដែលទ្រង់បានប្រទានពរនិងដឹកនាំប្រទេសជាទីស្រឡាញ់របស់យើង ចាប់តាំងពីការបង្កើតមក»។

សូមបញ្ជាក់ជាថ្មី អំឡុងពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិក្នុងការិយាល័យអូវ៉ាល់ លោក ត្រាំ បានឆែកមើលថតតុ ហើយក៏ឃើញសំបុត្រមួយ​ច្បាប់ដែលអតីតប្រធានាធិបតី បៃដិន បន្សល់ទុកឲ្យ។

(រូបថត៖ EPA)

ដំបូងឡើយលោកមិនចាប់អារម្មណ៍ទេ ប៉ុន្តែលោកស្រាប់តែភ្ញាក់ពេលអ្នកសារព័ត៌មានសួរថា តើលោក បៃដិន មានទុកសំបុត្រឲ្យទេ។ លោកត្រាំឆ្លើយថា «ខ្ញុំមិនដឹងដែរ» រួចក៏បើកថតតុឃើញសំបុត្រមួយច្បាប់មានស្រោមសរសេរលេខ៤៧ (សម្គាល់ជាប្រធានាធិបតីទី៤៧របស់អាមេរិក) ហើយក៏លាន់មាត់ថា «wow»។

ការទុកសំបុត្រជា​លាយលក្ខណ៍​អក្សរ ឲ្យអ្នកស្នងតំណែងនៅក្នុងការិយាល័យអូវ៉ាល់ គឺមិនមែនជារឿងចម្លែកទេសម្រាប់សហរដ្ឋអាមេរិក ព្រោះប្រទេសនេះមានប្រពៃណីដូច្នេះ ជាយូរមកហើយ។  

ប្រពៃណីនេះចាប់ផ្តើមតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ នៅពេលលោក Ronald Reagan ទុកសំបុត្រមួយច្បាប់ឲ្យលោក George H.W. Bush ដែលសរសេរថា «កុំឲ្យតួកគី បំបាក់ទឹកចិត្តអ្នកឲ្យសោះ» លុះក្រោយមកប្រធានាធិបតីអាណត្តិក្រោយៗ ក៏ធ្វើបែបនេះជាបន្តបន្ទាប់៕

អត្ថបទ៖ សុវណ្ណ

ចុចអាន៖ បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៣ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១១ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម