ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
ភ្លើងឆេះព្រៃថ្មីដែលឆាបឆេះនៅភាគពាយព្យទីក្រុង Los Angeles (LA) កាន់តែកញ្ជ្រោលខ្លាំងឡើងៗហើយ ដល់ថ្នាក់អ្នកជំនាញព្រមានថា វានឹងធំដូចទៅនឹងការផ្ទុះនុយក្លេអ៊ែរអ៊ីចឹង។

អគ្គិភ័យឈ្មោះ Hughes បានឆាបឆេះដំបូងនាវេលាម៉ោង ១១ព្រឹកថ្ងៃពុធទី២២ខែមករាឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) ក្នុងសហគមន៍ Castaic ហើយដោយសារតែមានខ្យល់បក់ខ្លាំង វាក៏បានរាលដាលយ៉ាងលឿនដូចផ្លេកបន្ទោរ ដុតកម្ទេចលើផ្ទៃដីជាង ៤ ០៤៦ហិកតា បង្ខំឲ្យមនុស្សជាង ៣ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់។
ក្រៅពីអ្នកជម្លៀសហើយនោះ ក៏នៅមានមនុស្សជាង ២៣ ០០០នាក់ទៀត ត្រូវបានក្រុមមន្ត្រីព្រមានឲ្យត្រៀមខ្លួន ដើម្បីជម្លៀសប្រសិនបើអគ្គិភ័យនេះ គ្រប់គ្រងលែងបាន។

ជាការឆ្លើយតប កងពន្លត់អគ្គិភ័យមានគ្នា ៤ ០០០នាក់ ត្រូវបានបញ្ជូនទៅពន្លត់ភ្លើង ខណៈមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធណាមួយនោះទេ។
ជុំវិញបញ្ហានេះ អ្នកជំនាញខាងភ្លើងឆេះព្រៃលោក Jacob Weigley បានប្រាប់ទៅ New York Post ថា «វានឹងធំដូចផ្ទុះនុយក្លេអ៊ែរ! រឿងធំគឺថា ខ្យល់ព្រមទាំងស្ថានភាពព្រៃស្ងួត នឹងធ្វើឲ្យអគ្គិភ័យកាន់តែកញ្ជ្រោលយ៉ាងសម្បើម»។

ស្របពេលជាមួយគ្នានោះ សូម្បីប្រធានផ្នែកពន្លត់អគ្គិភ័យ LA អ្នកស្រី Sheila Kelliher Berkoh ក៏ទទួលស្គាល់ដែរថា ភ្លើងឆេះព្រៃនឹងបន្តរាលដាលកាន់តែធ្ងន់ធ្ងរ ដោយសារតែខ្យល់បក់ខ្លាំង។
សូមបញ្ជាក់ជាថ្មី ភ្លើងឆេះព្រៃដំបូងដែលកើតមានក្នុងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ២០២៥ គឺអគ្គិភ័យ Palisades ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ រដ្ឋនេះមានភ្លើងឆេះព្រៃទាំងធំនិងតូច ប្រមាណ២៤០កន្លែងទៅហើយ ដោយដុតកម្ទេចលើផ្ទៃដី ១៦ ៣៧៤ហិកតា សម្លាប់មនុស្ស២៨នាក់និងបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែង ១៥ ៧៩៨ខ្នង៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ LA កើតភ្លើងឆេះព្រៃថ្មីទៀត រាលដាលលឿនបំផុត បង្ខំឲ្យជម្លៀសមនុស្ស ជាង៣ម៉ឺននាក់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង