Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

បានផុស

នៅ

ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស នៃប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែន ហើយនោះមិនត្រឹមជាសារៈសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ការពារលែងឲ្យមានមនុស្សស្លាប់ច្រើននាក់ទៀតផងដែរ។

លោក ត្រាំ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈវីដេអូ «មេដឹកនាំសេតវិមាននិយាយថា មានរឿងជាច្រើននឹងកើតឡើងក្នុងនិងក្រៅអាមេរិក ប៉ុន្តែរឿងដ៏សំខាន់បំផុតមួយគឺថា ខ្ញុំនឹងជួបលោកពូទីន ឲ្យបានឆាប់បំផុត ដើម្បីបញ្ចប់សង្គ្រាម។ ជីវិតរាប់លានត្រូវបាត់បង់! ខ្ញុំមិនមែននិយាយពីសេដ្ឋកិច្ច ហើយក៏មិនមែននិយាយពីធនធានធម្មជាតិដែរ គឺខ្ញុំនិយាយអំពីមនុស្សវ័យក្មេងជាច្រើននាក់ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមនេះ»។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ គូសបញ្ជាក់ថា ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនរួចរាល់ហើយអស់ដែរ ដើម្បីចូលមកកាន់តុចរចាបញ្ចប់សង្គ្រាម។

ឆ្លើយតបសំណួរប្រធាន WEF លោក Borge Brende ថាតើនឹងមានកិច្ចព្រមព្រៀងសន្តិភាពទេ? លោក ត្រាំ ប្រាប់ថា «សូមអ្នកទៅសួររុស្ស៊ីទៅ ព្រោះថា អ៊ុយក្រែន ត្រៀមខ្លួនរួចអស់ហើយ»។

លោក ត្រាំ (ឆ្វេង) និងលោក ពូទីន (រូបថត៖ Getty)

សម្តីលោកត្រាំកើតឡើងបន្ទាប់ពី អ្នកសាធារណរដ្ឋរូបនេះ ព្រមានប្រើធម៌ក្តៅលើលោកពូទីន ដើម្បីបញ្ចប់សង្គ្រាម និងគំរាមដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី​ បើមិន​ព្រម​ចូល​តុចរចា។

ប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Truth Social ថា សូមបញ្ឈប់សង្គ្រាមគួរឲ្យអស់សំណើចនេះទៅ! លោកស្រឡាញ់ប្រជាជនរុស្ស៊ី និងមិនចង់ធ្វើឲ្យរុស្ស៊ីឈឺចាប់ឡើយ! ល្មមដល់ពេលត្រូវចរចាគ្នាហើយ។ យើងអាចប្រើធម៌ក្តៅក៏បាន ធម៌ត្រជាក់ក៏បាន ប៉ុន្តែធម៌ត្រជាក់វាស្រួលជាង។ 

ដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាអាទិភាពកំពូលមួយក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត ដោយអ្នកសាធារណរដ្ឋរូបនេះ ឃោសនាថា លោកនឹងបញ្ចប់សង្គ្រាមត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដ្បិតតែអ្នកជំនាញអន្តរជាតិសឹងតែមួយពិភពលោក ហ៊ានអះអាងថា មិនអាចទៅរួចក៏ដោយ៕

អត្ថបទ៖ សុវណ្ណ

ចុចអាន៖ ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម