ព័ត៌មានអន្ដរជាតិ
អាមេរិក កំណត់ថ្ងៃដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ
សហរដ្ឋអាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ខែមករាឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារនេះថាបានធ្វើការគ្រប់គ្រងខុសនៃវិបត្តិជំងឺរាតត្បាត និងបញ្ហាសុខភាពអន្តរជាតិផ្សេងទៀត។

WHO បាននិយាយថា ខ្លួនមានការសោកស្តាយចំពោះការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ ខណៈមកដល់ពេលនេះ អាមេរិកគឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកប្រហែល ១៨ភាគរយនៃមូលនិធិសរុបរបស់ខ្លួន។ ថវិការយៈពេលពីរឆ្នាំចុងក្រោយរបស់ WHO សម្រាប់ឆ្នាំ២០២៤-២០២៥ មានចំនួន ៦,៨ពាន់លានដុល្លារ។
នៅក្រោមសេចក្ដីសម្រេចរួមឆ្នាំ១៩៤៨ របស់សភាអាមេរិក អាមេរិកត្រូវតែផ្តល់ការជូនដំណឹងរយៈពេលមួយឆ្នាំ មុនពេលចាកចេញពីអង្គការ WHO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ហើយត្រូវទូទាត់បំណុលដែលមិនទាន់សងរបស់ខ្លួន។ យ៉ាងណា គេមិនទាន់ដឹងច្បាស់ថាតើអាមេរិកនៅជំពាក់ប៉ុន្មាននោះទេ។
អ្នកជំនាញផ្នែកសុខភាពទាំងក្នុង និងក្រៅ WHO បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏ខ្លាំងនៃការដកខ្លួននេះ។ មនុស្សជាច្រើនភ័យខ្លាចថា ការបាត់បង់មូលនិធិរបស់អាមេរិកអាចធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជំងឺឆ្លងសំខាន់ៗ និងវិបត្តិសុខភាពនៅទូទាំងពិភពលោក៕
ដោយ៖ ឈាង
ចុចអាន៖ បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?