Connect with us

ព័ត៌មានអន្ដរជាតិ

​អគ្គរដ្ឋ​អាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ​តាលីបង់​ពីរនាក់នៅអាហ្វហ្គានីស្ថាន

បានផុស

នៅ

​អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ពាក្យសុំដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីរនាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងមេដឹកនាំ​​​កំពូល​ផ្នែក​សាសនា​ Haibatullah Akhundzada ដោយចោទប្រកាន់ពួកគេពីបទធ្វើទុក្ខបុកម្នេញលើស្ត្រីនិងកុមារី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters។​

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរដ្ឋ​​អាជ្ញាលោក Karim Khan បាននិយាយថា អ្នកស៊ើបអង្កេតបាន​រក​ឃើញហេតុផលសមស្រប​ ថា លោក Akhundzada ជា មេដឹកនាំកំពូលនៃឥស្លាមអេមីរ៉ាត​អាហ្វហ្គានីស្ថាននិង លោក Abdul Hakim Haqqani ជាប្រធានផ្នែកយុត្តិធម៌អាហ្វហ្គានីស្ថានតាំងពីឆ្នាំ ២០២១ ត្រូវតែទទួលបន្ទុកព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការធ្វើទុក្ខបុកម្នេញលើហេតុផលយេនឌ័រ។​ ពួកគេទាំងពីរទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការបៀតបៀនក្មេងស្រី និងស្ត្រីអាហ្វហ្គានីស្ថាន។

​សេចក្តីថ្លែងការណ៍​នោះ​ ថា ការធ្វើទុក្ខបុកម្នេញនេះបានកើតឡើងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយ​​យ៉ាងហោចណាស់ចាប់ពីថ្ងៃទី១៥ខែសីហា ឆ្នាំ ២០២១ ដែលជាថ្ងៃដែលកងកម្លាំងតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុល រហូតមក​ដល់​សព្វ​ថ្ងៃ​នេះ។ ចាប់តាំងពីក្រុមអ៊ិស្លាមនិយមបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ​២០២១ វាបានបិទសិទ្ធិស្ត្រី រួមទាំង​ការកំណត់ចំពោះការសិក្សា ការងារ និងឯករាជ្យភាពទូទៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្រ្តី។

ជាមួយគ្នានេះ ការបកស្រាយរបស់ពួកតាលីបង់នៃច្បាប់អ៊ីស្លាម sharia មិនអាចជាហេតុផលសម្រាប់ការរំលោភសិទ្ធិមនុស្ស ឬឧក្រិដ្ឋកម្មនោះទេ ខណៈស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ក៏ដូចជាសហគមន៍ LGBTQI+ កំពុងប្រឈមមុខនឹងការបៀតបៀនដែលមិនធ្លាប់មានពីមុនមក និងកំពុងបន្តអនុវត្តដោយពួកតាលីបង់។

វាជាលើកទីមួយហើយដែលរដ្ឋអាជ្ញា ICC បានស្វែងរកដីកាជាសាធារណៈនៅក្នុងការស៊ើបអង្កេតរបស់ពួកគេលើឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យ៉ាងណាមិញតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏កំពុងស្ថិតនៅក្នុងវិបត្តិផងដែរដោយទីក្រុងមូស្គូបានវាយបកតុលាការ ICC វិញចំពោះដីកាឆ្នាំ ២០២៣ ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយការចេញដីការចាប់ខ្លួនលោក Khan វិញ។

ទោះបីជាមានដីកាចាប់ខ្លួនកម្រិតខ្ពស់នាពេលថ្មីៗនេះក៏ដោយ ក៏បន្ទប់សវនាការនៅទីក្រុងឡាអេគឺស្ទើរតែទទេ ហើយលោក Khan កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើបទចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្លូវភេទនៅកន្លែងធ្វើការ ដែលលោកបានបដិសេធ។

គួរបញ្ជាក់ថាICC មិនមានកម្លាំងប៉ូលិសទេ ហើយពឹងផ្អែកលើរដ្ឋសមាជិកចំនួន ១២៥ របស់ខ្លួនក្នុងការចាប់ខ្លួន។ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​មួយ​ចំនួន​បាន​បង្ហាញ​ការ​សង្ស័យ​អំពី​ការ​ឃុំ​ខ្លួន​លោក Netanyahu ហើយ​ក្នុង​សប្តាហ៍​នេះ ប្រទេស​អ៊ីតាលី​បាន​ចាប់​ខ្លួន​ជន​សង្ស័យ ICC ម្នាក់ ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​ប្រគល់​បុគ្គលនោះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៦ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម