Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

បានផុស

នៅ

នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានព្រមានថា បណ្ដា​ប្រទេស​ជា​សមាជិក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ការពារខ្លួនក្នុងរយៈពេលពី ៤​​ទៅ​៥​ឆ្នាំខាងមុខ បើ​ការ​​ចំណាយលើវិស័យការពារជាតិបច្ចុប្បន្ន​​នៅ​តែ​កំណត់​ត្រឹម​ ២% នៃ GDP ដដែល។

លោក Mark Rutte (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rutte បាន​លើក​សរសើរ​លោក ត្រាំ កាល​ពី​អាណត្តិ​​ដំបូង​ធ្វើ​ជា​​ប្រធានាធិបតី​អាមេរិក​នា​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​សម្ព័ន្ធមិត្ត​ណាតូ​មាន​ការ​កើន​ឡើង ខណៈ​កន្លង​មក​អឺរ៉ុប​ផ្ដោត​សំខាន់​លើ​សេវា​​សង្គម និង​ប្រព័ន្ធ​សុខភាព​ខ្លាំង​​ពេក​ជាង​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដ៏​សំខាន់។​

ប្រធានអង្គការណាតូក៏បានលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់សម្ព័ន្ធមិត្ត​ផង​ដែរ ដោយកត់សម្គាល់ថា ផលិតកម្ម​​​ឧស្សាហកម្ម​របស់​ណាតូ​ទាំង​មូល​ក្នុងរយៈពេល១​ឆ្នាំ បាន​ត្រឹម​ស្មើ​អ្វី​ដែល​រុស្ស៊ី​ផលិតក្នុងរយៈពេល៣​ខែប៉ុណ្ណោះ។ លោក​បាន​ព្រមាន​ថា អាមេរិក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ ដោយ​ចិន​បាន​វ៉ា​សហរដ្ឋអាមេរិក​ក្នុង​ទិន្នផល​ឧស្សាហកម្ម​ដល់​ទៅ​៦​ដង។

លោក Rutte បាន​និយាយ​ថា ផលិតផល​របស់​ចិន​មាន​គុណភាព​ល្អ​ជាង​កាល​ពី​២០​ឆ្នាំ​មុន ហើយ​ល្អ​ជាង​ ឬ​​មាន​គុណភាព​ដូច​​​ផលិតផល​អាមេរិក​​នា​ពេល​បច្ចុប្បន្ន​អ៊ីចឹង។

ទន្ទឹម​នោះ លោកក៏បានព្រមាន​ពី​ការគាំទ្រជាបន្តបន្ទាប់សម្រាប់អ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា បើអាមេរិកបន្តផ្គត់ផ្គង់អ៊ុយក្រែននាពេលអនាគត នោះបណ្តាប្រទេសនៅអឺរ៉ុបនឹងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុកាន់តែច្រើន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​ឡើង​កាន់​អំណាច​៤​ថ្ងៃ​សោះ លោក​ត្រាំផ្តល់​ជម្រើស​ច្រើន​​​​​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​​​​ដែល​មានអាយុកាល​​​៣៥ខែ​​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

រុស្ស៊ី ចោទ​អង្គការ​យូនីសេហ្វ ថា​ខ្វល់​ពី​ជីវិត​ក្មេង​នៅ​អ៊ុយក្រែន ជាង​ជីវិត​ក្មេង​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១២ នាទីutes មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម នៅក្នុងបរិយាកាស

កីឡា១៤ នាទីutes មុន

ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម