ព័ត៌មានអន្ដរជាតិ
ឡើងកាន់អំណាច៤ថ្ងៃសោះ លោកត្រាំផ្តល់ជម្រើសច្រើនក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលមានអាយុកាល៣៥ខែ
នៅសល់តែ១ខែទៀតប៉ុណ្ណោះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងដល់ខួប៣ឆ្នាំ។ ចាប់តាំងពីឡើងកាន់អំណាចកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនូវជម្រើសផ្សេងៗ និងទំនងច្រើនជាងមេដឹកនាំប្រទេសផ្សេងៗទៀតក្នុងពិភពលោកលើបញ្ហាសង្គ្រាមអ៊ុយក្រែនដែលលោកសន្យារកដំណោះស្រាយបញ្ចប់។

ក្នុងសង្គ្រាមអ៊ុយក្រែនជិត៣ឆ្នាំមកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ លោកដូណាល់ ត្រាំ បានបង្ហាញតួលេខថា ភាគីអ៊ុយក្រែនបានបាត់បង់យោធាជាង៧០ម៉ឺននាក់ រីឯភាគីរុស្សីបានបាត់បង់កងទ័ពជាង១លាននាក់ បើទោះបីជាតួលេខនៃការស្លាប់ទាហានក្នុងសមរភូមិមិនត្រូវបានបង្ហាញជាផ្លូវការ ដោយប្រទេសទាំងពីរក្តី។
ក្រោយឡើងកាន់អំណាចត្រឹមតែមួយថ្ងៃលោក ដូណាល់ បានបង្ហាញបំណងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានមូលដ្ឋានជាក់លាក់ណាមួយត្រូវបានដាក់ចេញនិងផ្សព្វផ្សាយជាសាធារណៈ ដើម្បីនាំយកភាគីជម្លោះឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន និងឈានទៅបញ្ចប់សង្គ្រាមពេញលេញនោះទេ។
នៅថ្ងៃទី២៣ខែមករានេះទៀតសោត លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកប្តេជ្ញាចិត្តចំពោះដំណោះស្រាយសង្គ្រាម។ លោក ក៏បានដាក់សំណើរឲ្យមានការចូលរួមក្នុងចំណោមភាគីអន្តរជាតិ រួមទាំងប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដើម្បីជួយសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន។
តាំងពីចូលកាន់អំណាចកាលពីដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានគំរាមរុស្ស៊ីក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដោយពេលខ្លះ លោកត្រាំ លើកឡើងថា បើរុស្ស៊ីមិនទទួលយកផែនការបញ្ចប់សង្គ្រាមនោះរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត។ នៅពេលថ្លែងតាមរយៈវីដេអូពីចម្ងាយទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីសកាលថ្ងៃទី២៣ លោក ដូណាល់ ត្រាំ បែជាលោកឡើងថា សង្គ្រាមអាចបញ្ចប់យ៉ាងឆាប់រហ័ស ពេលដែលតម្លៃឥន្ធនៈធ្លាក់ចុះទាប។
នៅក្នុងវេទិកាប្រចាំឆ្នាំដែលមានអ្នកចូលរួមមកពីបណ្តាប្រទេសជាង១៣០ប្រទេស លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យសមាគមនៃប្រទេសនាំប្រេងចេញ (OPEC) បញ្ចុះតម្លៃប្រេង និង ទាមទារឲ្យស្ថានហិរញ្ញវត្ថុអន្តរជាតិបញ្ចុះអត្រាការប្រាក់ដើម្បីជំរុញវិស័យសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ។
សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះកក្រើកខ្លាំងបំផុតនៅចន្លោះការឡើងកាន់អំណាចរបស់លោកដូណាល់ ត្រាំ ពីដើមខែវិច្ឆិកា២០២៤ ដល់មុនថ្ងៃទី២០ខែមករា២០២៥ ដោយរុស្ស៊ីបានបាញ់ប្រហារពាសពេញផ្ទៃប្រទេសអ៊ុយក្រែន ដោយមីស៊ីល Oreshnik និងដ្រូន ខណៈអ៊ុយក្រែនឆ្លើយតបវិញដោយអាវុធរយៈចម្ងាយឆ្ងាយ ដែលអនុញ្ញាតដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន និងមហាអំណាចបស្ចឹមអឺរ៉ុប មានបារាំង និងអង់គេ្លសជាដើម។
រហូតដល់ពេលនេះ ក្នុងចំណោមមេដឹកនាំពិភពលោក មានតែលោកដូណាល់ ត្រាំ ដែលបានិយាយច្រើនជាងគេក្នុងការរកដំណោះស្រាយលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងតែម្តងអំពីគោលជំហរបើកចំហក្នុងការចរចាជាមួយសហរដ្ឋអាមេរិក បង្កើតទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប៉ុន្តែលោកមិនបានបង្ហាញពីលក្ខខណ្ឌត្រូវបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី