Connect with us

ព័ត៌មានអន្ដរជាតិ

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

បានផុស

នៅ

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បាន​ចេញ​របាយការណ៍​មួយ​កាលពីថ្ងៃព្រហស្បតិ៍ ឲ្យ​ដឹង​ថា អាកាសធាតុអាក្រក់​ក្នុងឆ្នាំ​២០២៤​ បានរំខានដល់ការសិក្សារបស់កុមារប្រហែល ២៤២ លាននាក់ពី​​ប្រទេស​ចំនួន៨៥ ​​រួម​ទាំងកម្ពុជា​ផង​។ យោង​សារព័ត៌មាន​ Bangkok Post នៅថ្ងៃទី២៤ខែមករានេះ។

(រូបភាព៖ Unicef)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ បានបង្ហាញថា រលកកំដៅមានផលប៉ះពាល់ដ៏ធំបំផុត ខណៈដែលនាយកប្រតិបត្តិរបស់ Unicef ​​លោកស្រី Catherine Russell បានព្រមានថាកុមារ៖​«ងាយរងគ្រោះ ចំពោះអាកាសធាតុខ្លាំង ពួកគេឡើងកំដៅលឿន បែក​ញើស​លឿន ហើយ​ត្រជាក់យឺតជាងមនុស្សពេញវ័យ។ កុមារបាត់បង់ការផ្តោតអារម្មណ៍ក្នុងថ្នាក់រៀននៅពេលដែលកម្ដៅឡើងខ្លាំង ហើយពួកគេមិនអាចទៅសាលារៀនបានប្រសិនបើផ្លូវត្រូវបានជន់លិច ឬប្រសិនបើសាលារៀនត្រូវជន់លិច»។

ទិន្នន័យដែលមានបានបង្ហាញថា សិស្សចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ មានថ្នាក់រៀនខ្លះត្រូវបានផ្អាក វិស្សមកាលបានផ្លាស់ប្តូរ ការបើកឡើងវិញមានការពន្យារពេល កាលវិភាគផ្លាស់ប្តូរ និងរួមតាំងសាលារៀនបានខូចខាត ឬបំផ្លាញពេញមួយឆ្នាំ ដោយសារការប្រែប្រួលអាកាសធាតុ។

យ៉ាងហោចណាស់មានកុមារចំនួន ១៧១លាននាក់បានរងផលប៉ះពាល់ដោយរលកកំដៅ ដែលក្នុងនោះមាន ១១៨ លាន​នាក់ក្នុងខែមេសាតែមួយ ដោយសារសីតុណ្ហភាពកើនឡើងនៅក្នុងប្រទេសបង់ក្លាដែស កម្ពុជា ឥណ្ឌា ថៃ និងហ្វីលីពីន។ នៅក្នុងប្រទេសហ្វីលីពីន ជាពិសេសសាលារៀនដែលមិនប្រើម៉ាស៊ីនត្រជាក់រាប់ពាន់កន្លែងត្រូវបានបិទ ដោយមានកុមារប្រឈមនឹងជំងឺដាច់សរសៃរឈាមខួរក្បាលថែមទៀត។

ចំណែកឥណ្ឌា​មាន​កុមារ​រង​គ្រោះ​ច្រើន​ជាងគេ គឺ​៥៤​លាន​នាក់ ភាគច្រើន​ដោយសារ​រលក​កម្តៅ​។ ប្រទេសបង់ក្លាដែសមាន ៣៥លាននាក់រងផលប៉ះពាល់ដោយរលកកំដៅផងដែរ។

តួលេខនេះទំនងជានឹងកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើង ដោយមានកុមារពាក់កណ្តាលពិភពលោក ប្រហែលមួយពាន់លាននាក់ រស់នៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់នៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

(រូបភាព៖ ANI )

គួរបញ្ជាក់ថាសកម្មភាពរបស់មនុស្ស រួមទាំងការដុតឥន្ធនៈហ្វូស៊ីលដែលមិនមានការរឹតបន្តឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានធ្វើឱ្យភពផែនដីឡើងកម្តៅ និងផ្លាស់ប្តូរលំនាំអាកាសធាតុ។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ បញ្ហាទាំងនោះបានធ្វើឱ្យរយៈពេលសើមកាន់តែសើម ហើយរយៈពេលស្ងួតកាន់តែស្ងួត ធ្វើឱ្យកំដៅ និងព្យុះកាន់តែខ្លាំង ហើយធ្វើឱ្យប្រជាជនកាន់តែងាយរងគ្រោះទៅនឹងគ្រោះមហន្តរាយ។

បើយោងតាមការព្យាករណ៍របស់អង្គការ Unicef ​​ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តលើគន្លងដូចបច្ចុប្បន្ន កុមារចំនួនច្រើនជាងនេះនឹងត្រូវប្រឈមនឹងរលកកំដៅនៅឆ្នាំ ២០៥០។ លើសពីអង្គការ Unicef ​​បានសម្តែងការភ័យខ្លាចថាផលប៉ះពាល់ភ្លាមៗ អាចបង្កើនហានិភ័យដល់កុមារមួយចំនួន ជាពិសេសកុមារី ក្នុងការបោះបង់ការសិក្សា។ Unicef បានអំពាវនាវឱ្យមានការវិនិយោគក្នុងថ្នាក់រៀនដែលធន់នឹងគ្រោះថ្នាក់អាកាសធាតុ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម