ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទអង្គការយូនីសេហ្វ ថាខ្វល់ពីជីវិតក្មេងនៅអ៊ុយក្រែន ជាងជីវិតក្មេងនៅហ្គាហ្សា
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានស្តីបន្ទោសប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF (យូនីសេហ្វ) ចំពោះការមិនផ្តល់ការវាយតម្លៃនៅក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីជីវិតកុមារនៅតំបន់ហ្គាហ្សា ដូចអ្វីដែលបានស្នើដោយប្រទេសរុស្ស៊ី។

លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ថា នាយកប្រតិបត្តិរបស់អង្គការ UNICEF លោកស្រី Catherine Russell ដែលមកពីសហរដ្ឋអាមេរិក បានលើកឡើងតែពីកុមារនៅក្នុងប្រទេសអ៊ុយក្រែន នៅចំពោះមុខសមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ កាលពីខែធ្នូកន្លងទៅ។
លោក Nebenzia បានរៀបរាប់ថា៖ «ដូច្នេះវាហាក់ដូចជាកុមាររបស់ UNICEF នៅតំបន់ហ្គាហ្សា មិនសូវសំខាន់ជាងកុមារនៅអ៊ុយក្រែន»។ លោកបានប្រាប់ក្រុមប្រឹក្សាថា៖ «ការបដិសេធរបស់ប្រធាន UNICEF ក្នុងការសង្ខេបប្រាប់ក្រុមប្រឹក្សាសន្តិសុខអំពីសោកនាដកម្មដ៏គួរឲ្យភ័យខ្លាចដែលទាក់ទងនឹងការស្លាប់របស់កុមាររាប់ម៉ឺននាក់នៅហ្គាហ្សា គឺជារឿងចម្លែកមួយ ដែលសមនឹងទទួលបានការរិះគន់យ៉ាងធ្ងន់ធ្ងរបំផុតពីយើង»។
ទាក់ទិននឹងការលើកឡើងបែបនេះ អ្នកនាំពាក្យអង្គការ UNICEF បាននិយាយថា៖ «នាយកប្រតិបត្តិនៃអង្គការ UNICEF បានពន្យល់ក្រុមប្រឹក្សាសន្តិសុខជាច្រើនដងអំពីស្ថានភាពរបស់កុមារនៅហ្គាហ្សា និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាលើកុមារដែលរងផលប៉ះពាល់ដោយសង្រ្គាម»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានគេដឹងថាបានជួបប្រជុំរាប់សិបដងដើម្បីពិភាក្សាអំពីសង្គ្រាមនៅហ្គាហ្សា។ ម៉្យាងវិញទៀត យោធាអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាស ជីហាតអ៊ីស្លាម និងយោធារុស្ស៊ី សុទ្ធតែស្ថិតក្នុងបញ្ជីអ្នកបំពានអង្គការសហប្រជាជាតិជាសកលសម្រាប់ការសម្លាប់ និងបង្ករបួសស្នាមលើកុមារ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច