Connect with us

កូវីដ-១៩

អ្នកកើតកូវីដហើយ កម្រឆ្លងម្តងទៀតណាស់ ប៉ុន្តែក្រុមមនុស្សប្រភេទនេះមានហានិភ័យខ្លាំង

បានផុស

នៅ

ការសិក្សាមួយបានបង្ហាញថា មនុស្សភាគច្រើនដែលកើតជំងឺកូវីដ១៩ហើយ ត្រូវបានការពារពីការឆ្លងម្តងទៀតក្នុងរយៈពេលយ៉ាងហោចណាស់៦ខែ ប៉ុន្តែមនុស្សវ័យចំណាស់ងាយនឹងឆ្លងជាងមនុស្សវ័យក្មេង។

This image has an empty alt attribute; its file name is old-man-covid-jab-smile-1616036351280-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដែលត្រូវបានបង្ហាញនៅក្នុងទស្សាវដ្តីវេជ្ជសាស្ត្រ Lancet បានរកឃើញថា​ ក្នុងអំឡុងពេលរលកទីមួយនិងទីពីរនៅប្រទេសដាណឺម៉ាក មានអ្នកជំងឺត្រឹមតែ០,៦៥ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានជាលើកទី២ចំពោះជំងឺកូវីដ-១៩។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ មានការការពារត្រឹមតែ៤៧ភាគរយប៉ុណ្ណោះពីការឆ្លងម្តងទៀត បើប្រៀបធៀបទៅនឹងការការពារ៨០ភាគរយចំពោះមនុស្សវ័យក្មេង។

This image has an empty alt attribute; its file name is unnamed-1-6.jpg

លោក Steen Ethelberg មកពីវិទ្យាស្ថាន Statens Serum នៃប្រទេសដាណឺម៉ាកបាននិយាយថា “ការសិក្សារបស់យើងបានបញ្ជាក់ថា ការឆ្លងជំងឺកូវីដ-១៩ម្តងទៀតគឺកម្រកើតមានណាស់ ចំពោះមនុស្សវ័យក្មេងដែលមានសុខភាពល្អ ប៉ុន្តែមនុស្សវ័យចំណាស់មានហានិភ័យក្នុងការឆ្លងជំងឺនេះជាថ្មី”។

លោកបន្តថា “ដោយសារតែមនុស្សវ័យចំណាស់ក៏ងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរនិងស្លាប់ផងដែរនោះ ការរកឃើញរបស់យើងបានបញ្ជាក់យ៉ាងច្បាស់អំពីថាតើ វាមានសារៈសំខាន់ប៉ុនណាក្នុងការអនុវត្តគោលនយោបាយ ដើម្បីការពារមនុស្សចាស់អំឡុងពេលមានជំងឺរាតត្បាតនេះ”។

This image has an empty alt attribute; its file name is download-1-1.jpg

ក្នុងចំណោមមនុស្សអាយុក្រោម៦៥ឆ្នាំជាង៩,០០០នាក់ ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងរលកទីមួយ គឺមានត្រឹមតែ៥៥នាក់ឬ០,៦ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានម្តងទៀតក្នុងរលកទី២។

ចំណែកក្នុងចំណោមមនុស្សអាយុលើស៦៥ឆ្នាំជាង១,៩០០នាក់ ដែលបានធ្វើតេស្តវិជ្ជមានអំឡុងរលកទី គឺមាន១៧នាក់ ស្មើនឹង០,៨៨ភាគរយបានធ្វើតេស្តវិជ្ជមានម្តងទៀតក្នុងអំឡុងរលកទី២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CTV News, CNA

ចុចអាន៖ គ្រូបង្រៀនម្នាក់ ទទួល​លិខិត​ស្តី​បន្ទោស ក្រោយចូលរួមកម្មវិធី​មាន​អ្នក​ឆ្លង​កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម