ព័ត៌មានអន្ដរជាតិ
បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ
ដោយសារតែបញ្ហាខ្យល់ពុល កាន់តែធ្ងន់ធ្ងរទៅៗ ពេលនេះ ទីក្រុងបាងកក បានបិទសាលារៀនរហូតដល់ទៅជាង ៣៥០សាលាឯណោះ ធ្វើឲ្យប៉ះពាល់ដល់សិស្សរាប់ពាន់នាក់ ហើយនេះគឺជាការបិទសាលាក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានសោះ បើគិតចាប់តាំងពីឆ្នាំ២០២០មក។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៤ខែមករាឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកក បានចេញសេចក្តីប្រកាសតាមរយៈសារក្នុងគ្រុបបណ្តាញសង្គម LINE ថា «បាងកក បានបិទសាលារៀនចំនួន៣៥២ហើយ នៅទូទាំងសង្កាត់ចំនួន៣១ ដោយសារខ្យល់ពុល»។
តួលេខនេះគឺកើនឡើងពីថ្ងៃព្រហស្បតិ៍ ដែលរាជធានីបាងកក បិទសាលារៀនត្រឹមជិត២០០កន្លែងប៉ុណ្ណោះ និងជំរុញឲ្យមនុស្សធ្វើការពីផ្ទះ ហើយដាក់កម្រិតលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុង។
គិតត្រឹមព្រឹកថ្ងៃសុក្រ កំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ពោលគឺ១០៨មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
សូមបញ្ជាក់ថា បើតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក, កំហាប់ភាគល្អិតជាមធ្យមក្នុងរយៈពេល២៤ម៉ោងមិនគួរលើសពី ១៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនោះឡើយ ខណៈកម្រិតស្តង់ដាសុវត្ថិភាពដែលរដ្ឋាភិបាលថៃ កំណត់ គឺមានត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការសិក្សា៖ ១ទសវត្សរ៍ មនុស្ស១៦លាននាក់នៅឥណ្ឌាស្លាប់ដោយចំណែកខ្យល់ពុល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ