ព័ត៌មានអន្ដរជាតិ
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណោមទីក្រុងចំនួនប្រាំដែលមានខ្យល់ពុលច្រើនជាងគេនៅលើពិភពលោកនៅថ្ងៃសុក្រទី២៤ខែមករាឆ្នាំ២០២៥នេះ។ បើយោងតាមអង្គការឃ្លាំមើលខ្យល់អាកាស IQAir ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី២ដែលមានការបំពុលបរិយាកាសខ្លាំងបំផុតតាមពីក្រោយដោយរាជធានីភ្នំពេញឈរនៅលេខរៀងទីបួន និងទីក្រុងបាងកកលំដាប់ទីប្រាំ។

នៅទីក្រុងបាងកកផ្សែងអ័ព្ទយ៉ាងក្រាស់ត្រូវបានគេមើលឃើញគ្របដណ្តប់លើមេឃពេញទីក្រុង ខណៈកម្មករ ជាពិសេសអ្នកដែលចំណាយពេលច្រើននៅខាងក្រៅត្រូវរងផលប៉ះពាល់ជាងគេ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Suriya Juangroongruangkit បានលើកឡើងថា ដើម្បីទប់ស្កាត់ការបំពុល រដ្ឋាភិបាលកំពុងអនុញ្ញាតឱ្យមានសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេលមួយសប្តាហ៍។ លើសពីនេះសាលារៀនប្រហែល ៣០០ នៅក្នុងទីក្រុងបាងកក ក៏ត្រូវបានបិទក្នុងសប្តាហ៍នេះផងដែរ។
នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្ត ហើយការដ្ឋានសំណង់គួរតែប្រើរបាំងការពារធូលី។ លោកស្រីបានបន្តថា៖ «រដ្ឋាភិបាលប្តេជ្ញាយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហានេះ»។
នៅក្នុងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម IQAir បង្ហាញថា កម្រិតភាគល្អិត(PM2.5) គឺខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោករហូតដល់ ១១ដង។ ប៉ុន្មានសប្តាហ៍មុននេះ រដ្ឋធានីហាណូយក៏បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលបំផុតរបស់ពិភពលោកផងដែរ ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីហានិភ័យសុខភាពពីការបំពុលបរិយាកាស និងជំរុញឱ្យសាធារណជនពាក់ម៉ាស់ និងការពារភ្នែក។

ចំណែកនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ដោយផ្អែកលើទិន្នន័យគុណភាពខ្យល់តាមរយៈឧបករណ៍និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកខេត្តចំនួន ៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិត (PM2.5) នៅក្នុងបរិយាកាស។
រដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងជំរុញឱ្យមានដំណោះស្រាយរយៈពេលវែងដើម្បីកាត់បន្ថយការបំពុល រួមទាំងពន្ធកាបូន និងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ខណៈការបំពុលខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃការឆេះដែលទាក់ទងនឹងការដុតសំណល់ពីស្រែចំការដំណាំ ការបំពុលពីឧស្សាហកម្ម និងការស្ទះចរាចរណ៍ខ្លាំង៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ