ព័ត៌មានអន្ដរជាតិ
ត្រាំ បន្ទោសថា សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ផ្ទុះដោយសារ ហ្សេលេនស្គី
ក្នុងបទសម្ភាសជាមួយ Fox News ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្តីបន្ទោសមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា ជាអ្នកទទួលខុសត្រូវធ្វើឲ្យសង្គ្រាមជាមួយរុស្ស៊ី ផ្ទុះឡើង ហើយតាមពិតប្រមុខរដ្ឋាភិបាលទីក្រុងកៀវ ក៏អាចបញ្ចៀសជម្លោះនេះបានដែរ។

ថ្លែងប្រាប់ពិធីករ Sean Hannity, លោក ត្រាំ អះអាងថា «ខ្ញុំត្រូវនិយាយរឿងនេះ! លោកហ្សេលេនស្គី មានគ្រប់គ្រាន់ហើយ។ គាត់ក៏មិនគួរអនុញ្ញាតឲ្យរឿងនេះកើតឡើងដែរ។ អ្នកដឹងទេ គាត់មិនមែនជាទេវតាឡើយ។ គាត់មិនគួរឲ្យមានសង្គ្រាមកើតឡើងសោះ គាត់កំពុងប្រយុទ្ធជាមួយអង្គភាព ដែលធំជាងគាត់»។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងសង្គ្រាមនេះដែរ លោកត្រាំ បានប្រកាសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូសនៃប្រទេសស្វីស ហើយថា លោកនឹងជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែន។
ថ្លែងតាមរយៈវីដេអូ «មេដឹកនាំសេតវិមាននិយាយថា មានរឿងជាច្រើននឹងកើតឡើងក្នុងនិងក្រៅអាមេរិក ប៉ុន្តែរឿងដ៏សំខាន់បំផុតមួយគឺថា ខ្ញុំនឹងជួបលោកពូទីន ឲ្យបានឆាប់បំផុត ដើម្បីបញ្ចប់សង្គ្រាម។ ជីវិតរាប់លានត្រូវបាត់បង់! ខ្ញុំមិនមែននិយាយពីសេដ្ឋកិច្ច ហើយក៏មិនមែននិយាយពីធនធានធម្មជាតិដែរ គឺខ្ញុំនិយាយអំពីមនុស្សវ័យក្មេងជាច្រើននាក់ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមនេះ»។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ គូសបញ្ជាក់ថា ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនរួចរាល់ហើយអស់ដែរ ដើម្បីចូលមកកាន់តុចរចាបញ្ចប់សង្គ្រាម។
សូមបញ្ជាក់ជាថ្មី ដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាអាទិភាពកំពូលមួយក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត ដោយអ្នកសាធារណរដ្ឋរូបនេះ ឃោសនាថា លោកនឹងបញ្ចប់សង្គ្រាមត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដ្បិតតែអ្នកជំនាញអន្តរជាតិសឹងតែមួយពិភពលោក ហ៊ានអះអាងថា មិនអាចទៅរួចក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី