ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល បន្តបំបែកកំណត់ត្រា ២៤ម៉ោងចុងក្រោយមានអ្នកឆ្លងកូវីដជាង៩ម៉ឺនករណីនិងស្លាប់២,៦៤៨នាក់បន្ថែមទៀត
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីលបានចុះបញ្ជីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីក្នុងចំនួនកំណត់ត្រា ៩០,៣០៣ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឲ្យករណីសរុបទូទាំងប្រទេសកើនដល់ ១១,៦៩៣,៨៣៨ករណី។

ទន្ទឹមនឹងនេះដែរ ក្រសួងនិយាយថា មនុស្សចំនួន២,៦៤៨នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ២៨៤,៧៧៥នាក់។

ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ មានចំនួនអ្នកស្លាប់និងឆ្លងកូវីដច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

ប្រេស៊ីល គឺជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយរោគរាតត្បាតនេះ ខណៈខ្លួនកំពុងឆ្លងកាត់នូវរលកនៃការឆ្លងថ្មីមួយទៀត ដែលបានវាយប្រហារប្រព័ន្ធសុខាភិបាលនៅតាមតំបន់ភាគច្រើន។

យោងតាមក្រសួងបានឲ្យបានដឹងថា បច្ចុប្បន្ន ប្រទេសនេះមានការស្លាប់ជាមធ្យម១៣៦នាក់និងឆ្លង ៥,៥៦៥ករណីក្នុងចំណោមប្រជាជន១០០,០០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ អ្នកនយោបាយណែនាំច្បាប់ប្រឆាំងការចាក់វ៉ាក់សាំង ទីបំផុតស្លាប់ដោយសារកូវីដ
ចុចអាន៖ អ្នកកើតកូវីដហើយ កម្រឆ្លងម្តងទៀតណាស់ ប៉ុន្តែក្រុមមនុស្សប្រភេទនេះមានហានិភ័យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ