ព័ត៌មានអន្ដរជាតិ
ហាម៉ាស ត្រៀមដោះលែងស្ត្រីជាទាហានអ៊ីស្រាអែល៤នាក់ នៅក្នុងការដោះដូរលើកទី២
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានប្រកាសឈ្មោះចំណាប់ខ្មាំងជាស្ត្រីជនជាតិអ៊ីស្រាអែល ៤នាក់ ដែលនឹងត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនក្នុងការដោះដូរលើកទី២ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា។
ស្ត្រីទាំង៤ដែលត្រូវដោះលែង មានដូចជា Karina Ariev, Daniela Gilboa, Naama Levy និង Liri Albag ជាសមាជិកនៃអង្គភាពឃ្លាំមើលយោធាដែលនៅជិតតំបន់ហ្គាហ្សា នៅពេលដែលការវាយប្រហាររបស់ហាម៉ាសបានកើតឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ អ្នកទាំងនោះ នឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍ទី២៥ខែមករានេះ។
ការដោះដូរលើកនេះ ធ្វើឡើងបន្ទាប់ពីមានការដោះលែងកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់ ដោយមានការដោះលែងស្ត្រីអ៊ីស្រាអែល៣នាក់ និងអ្នកទោសប៉ាឡេស្ទីន៩០នាក់ ហើយវាជាការដោះដូរលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំនេះ។
ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល បាននិយាយថា មន្ទីរពេទ្យកំពុងត្រូវបានរៀបចំដើម្បីទទួលចំណាប់ខ្មាំង ដែលបង្ហាញថាការដោះដូរត្រូវបានគេរំពឹងថានឹងដំណើរការទៅមុខ។
ក្រុមមន្ត្រី បាននិយាយថា នៅក្នុងដំណាក់កាលដំបូងរយៈពេល៦សប្តាហ៍នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៥០នាក់ជាថ្នូរនឹងការដោះលែងទាហានស្ត្រីម្នាក់។ នោះបង្ហាញថា អ្នកទោសប៉ាឡេស្ទីន ២០០នាក់នឹងត្រូវដោះលែងជាថ្នូរនឹងទាហានទាំង ៤នាក់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអ្នកទោសហាម៉ាស បានឲ្យដឹងថា ខ្លួនរំពឹងថានឹងទទួលបានឈ្មោះជនជាតិប៉ាឡេស្ទីន ២០០នាក់ ដែលនឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍ ដោយក្នុងនោះរួមបញ្ចូលអ្នកទោសចំនួន ១២០នាក់ដែលជាប់ពន្ធនាគារអស់មួយជីវិត និងអ្នកទោស ៨០នាក់ជាមួយនឹងការកាត់ទោសរយៈពេលវែង៕
ដោយ៖ ឈាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត