Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

បានផុស

នៅ

សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោក បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់កាលពីថ្ងៃសុក្រ​ទី​២៤​ខែ​មករា​ឆ្នាំ​២០២៥ ដោយធ្វើការលើកលែងសម្រាប់តែ​ជំនួយ​អាហារសង្គ្រោះបន្ទាន់ និងការផ្តល់មូលនិធិយោធាសម្រាប់​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​អេហ្ស៊ីប។

លោក Marco Rubio (រូបភាព៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marco Rubio រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បានលើក​ឡើង​នៅ​ក្នុង​អនុស្សរណៈផ្ទៃក្នុង​មួយ ប៉ុន្មាន​ថ្ងៃបន្ទាប់ពីប្រធានាធិបតី​លោក ដូណាល់ ត្រាំ ចូលកាន់តំណែង ដែល​ប្តេជ្ញាគោលនយោបាយ «America First» ជាមួយ​ការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើជំនួយនៅបរទេស។

បទ​បញ្ជាទិញដ៏ធំនេះ ហាក់ដូចជាប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីជំនួយអភិវឌ្ឍន៍ រហូតដល់ជំនួយយោធា រួមទាំងអ៊ុយក្រែន ដែលបានទទួលអាវុធរាប់ពាន់លានដុល្លារ ក្រោមការដឹកនាំ​ពី​មុន​របស់​អតីត​​ប្រធានាធិបតី លោក ចូ បៃដិន នៅពេលដែល​ព្យាយាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

ការ​ប្រកាស​នេះ​ក៏មានន័យថាការផ្អាកយ៉ាងហោចណាស់ជាច្រើនខែនៃមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់​កម្មវិធី PEPFAR ដែលជាគំនិតផ្តួចផ្តើមប្រឆាំងនឹងមេរោគ​អេដស៍ ក្នុង​ការ​ទិញថ្នាំ​ដើម្បីព្យាបាលជំងឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍ​ដែលភាគច្រើននៅអាហ្វ្រិក។

យ៉ាង​ណា​មិញ អនុស្សរណៈនេះ បានធ្វើការលើកលែងសម្រាប់ជំនួយយោធាដល់អ៊ីស្រាអែល ក្នុង​ការ​ទទួល​បាន​សព្វាវុធ​សំខាន់ៗ​ពី​អាមេរិក​ចាប់តាំងពីសង្រ្គាម​នៅ​ហ្កាហ្សា។ អនុស្សរណៈ​ដដែល​នេះ ក៏​លើកលែង​ដល់​ប្រទេស​អេហ្ស៊ីបផង​ដែរ ដែលបានទទួលមូលនិធិការពារជាតិ​ពី​អាមេរិកចាប់តាំងពីបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលក្នុងឆ្នាំ​១៩៧៩។

លោក Rubio ក៏បានធ្វើការលើកលែងសម្រាប់ការរួមចំណែករបស់អាមេរិកចំពោះជំនួយស្បៀង​អាហារសង្គ្រោះបន្ទាន់ ដែលអាមេរិកបាននិងកំពុងរួមចំណែកបន្ទាប់ពីមានវិបត្តិជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសស៊ូដង់ និងស៊ីរីផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

ព័ត៌មានជាតិ៣ នាទីutes មុន

២ ឆ្នាំចុងក្រោយ​ចំនួន​សិស្ស និងគ្រូមករៀននិងបង្រៀននៅបុណ្យចូលឆ្នាំចិន ច្រើនលើសការរំពឹងទុក

បច្ចេកវិទ្យា១៩ នាទីutes មុន

ក្រសួងការងារ ដំណើរការ App ២ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

តារាចម្រៀង ស៊ិន សុភ័ក្រ្ត ស្ងាត់ៗបង្ហាញមុខនារីដ៏ស្រស់ស្អាតម្នាក់ ថែមទាំងអះអាងថាជាគូដណ្តឹង

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវក្រាលកៅស៊ូមួយខ្សែ​ប្រវែង​ជាង ៥ គីឡូម៉ែត្រ នៅ​ស្រុក​បាធាយ​ ត្រៀមសម្ពោធ​​ដាក់​​ឲ្យ​ប្រើប្រាស់​នៅខែមីនា​នេះ

សន្តិសុខសង្គម១៩ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២៤ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម