Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស បាន​បន្ថែម​កង​កម្លាំង​ថ្មីរហូត​ដល់ ១៥ ០០០​នាក់ គិត​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​ហាម៉ាស បានជ្រើសរើសសមាជិកពី ១០ ០០០​នាក់ ទៅ ១៥ ០០០​នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមជាមួយអ៊ីស្រាអែល។ នេះបើយោងតាមប្រភពសមាជិកសភាចំនួនពីរដែលបានរាយការណ៍អំពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ដោយបង្ហាញថា យុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់​នេះ​អាចនៅតែជាការគំរាមកំហែង​ចំពោះអ៊ីស្រាអែល។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០២៥ ប្រភព​បាន​និយាយ​ថា ការស៊ើប​អង្កេត​​បង្ហាញ​ថា ​ចំនួន​ប្រហាក់ប្រហែល​គ្នា​​នេះ​នៃ​យុទ្ធជន​ហាម៉ាស​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​​ពេល​សង្គ្រាម។

ក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើមបទឈប់បាញ់កាលពីថ្ងៃអាទិត្យ​ទី​១៩​ខែ​មករា បន្ទាប់ពីជម្លោះរយៈពេល ១៥​ខែ ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់មជ្ឈិមបូព៌ា។

ប្រភព​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈដែលក្រុមហាម៉ាសបានជ្រើសរើសសមាជិកថ្មីដោយជោគជ័យ មនុស្សជាច្រើននៅក្មេង និងមិនទាន់បានទទួលការបណ្តុះបណ្តាល ហើយកំពុងត្រូវបានប្រើប្រាស់សម្រាប់​គោល​បំណង​សន្តិសុខសាមញ្ញ​ៗ​ប៉ុណ្ណោះ។

កាលពីថ្ងៃទី១៤ខែមករា រដ្ឋមន្ត្រីការបរទេសរបស់​អតីត​ប្រធានាធិបតី ចូ បៃដិន លោក Antony Blinken បាននិយាយថា អាមេរិកជឿថា ក្រុមហាម៉ាសបានជ្រើសរើសអ្នកប្រយុទ្ធជាច្រើនដូចដែលខ្លួនបានបាត់បង់នៅក្នុង​ហ្គាហ្សា ដោយបានព្រមានថា នេះគឺជា «រូបមន្តសម្រាប់ការបះបោរយូរអង្វែង និងសង្រ្គា​ម​ជា​រៀង​រហូត»។

លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយតម្លៃនេះទេ ប៉ុន្តែតួលេខរបស់អ៊ីស្រាអែល បាន​បង្ហាញ​ថា ចំនួនអ្នកស្លាប់​នៃ​ក្រុម​សកម្មប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សាមានប្រហែល ២០ ០០០​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម