Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

បានផុស

នៅ

តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥, អ្នកក្រុងបាងកកប្រមាណ ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ខណៈក្នុងនោះមានពាក់កណ្តាលដែលត្រូវទៅពេទ្យ ម្តងក្នុងមួយខែ ដោយសារខ្យល់ពុល។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះ ត្រូវបានចងក្រងក្នុងរបាយការណ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn នៃប្រទេសថៃ ដោយក្នុងនោះមានបញ្ជាក់ថា បញ្ហាខ្យល់ពុល PM2.5 ឡើងខ្ពស់ ក៏បង្កការខាតបង់ដល់សេដ្ឋកិច្ចទីក្រុងបាងកក បើគិតជាទំហំទឹកប្រាក់ស្មើនឹង ៣ពាន់លានបាតក្នុងមួយខែផងដែរ ព្រោះមនុស្សត្រូវការចំណាយប្រាក់ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ ហើយមានអ្នកទេសចរជាច្រើន បានលុបចោលដំណើរកម្សាន្ត ប៉ះពាល់ខ្លាំងបំផុត ចំពោះវិស័យទេសចរ។

របាយការណ៍ខាងលើត្រូវបានបញ្ចេញ ស្របពេលគុណភាពខ្យល់នៅក្នុងរាជធានីប្រទេសថៃ ហាក់ធូរស្រាលបានបន្តិច ពោលគឺកំហាប់ភាគល្អិត PM2.5 ធ្លាក់ចុះមកនៅត្រឹម ៧៣.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូប បើធៀបនឹង ៨៨.៤ មីក្រូក្រាមក្នុងមួយម៉ែត្រគូបកាលពីថ្ងៃសុក្រ។

យ៉ាងណាក្តី រដ្ឋបាលរាជធានី នៅតែចេញការព្រមាន និងណែនាំឲ្យអ្នកក្រុង កុំចេញក្រៅបើមិនចាំបាច់និងអនុវត្តវិធានការការពារដូចជាពាក់ម៉ាសឬវ៉ែនតា ជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងចំនួនបីនៅ​អាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម