ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក
ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចេញពីក្នុងសមុទ្រ ដើម្បីកម្លាសហរដ្ឋអាមេរិក ខណៈក្រសួងការបរទេសកូរ៉េខាងជើង ប្តេជ្ញាប្រកាន់ជំហររឹងមាំប្រឆាំងទីក្រុងវ៉ាស៊ីនតោន។

តាមការចុះផ្សាយរបស់ KCNA, កូរ៉េខាងជើងបានបាញ់មីស៊ីលកាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥ ដោយមានការព្រួតពិនិត្យពីសំណាក់មេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់។
មីស៊ីលនេះជាប្រភេទ Cruise ដែលលោក គីម ហៅថាជាប្រព័ន្ធអាវុធយ៉ាងសំខាន់បំផុត។ វាហោះបានចម្ងាយ ១ ៥០០គីឡូម៉ែត្រ ក្នុងរយៈពេលចន្លោះ ៧ ៥០៧-៧ ៥១១វិនាទី មុនពេលវាយប្រហារចំគោលដៅនៅដែនទឹកភាគខាងលិច។
ក្រោយការបាញ់បង្ហោះនេះមិនបានប៉ុន្មានផង ស្រាប់តែលោក គីម បញ្ជាក់ថា កូរ៉េខាងជើងនឹងខិតខំប្រឹងប្រែងជានិច្ច ក្នុងការបំពេញបេសកកម្មនិងកាតព្វកិច្ចដ៏សំខាន់របស់ខ្លួន ដើម្បីការពារសន្តិភាព និងស្ថិរភាពយូរអង្វែង ដោយផ្អែកលើសាច់ដុំយោធាដែលមានការអភិវឌ្ឍយ៉ាងខ្លាំងនាពេលអនាគត។
រីឯក្រសួងការបរទេសកូរ៉េខាងជើង ចេញសេចក្តីថ្លែងការណ៍ ប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន មិនឈប់យាយីអធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាងទេនោះ។
កាលពីដើមខែនេះ កូរ៉េខាងជើង ក៏បានប្រកាសជោគជ័យនៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីដែលមានល្បឿនលឿនជាងសំឡេង១២ដងផងដែរ ខណៈលោកគីម អួតអាងថា មីស៊ីលនេះមានសមត្ថភាពអស្ចារ្យអាចហោះទម្លុះខែលការពារគ្រប់ប្រភេទ។
លោក គីម និយាយថា ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី គឺមានគោលបំណងបង្ហាញពីការត្រៀមលក្ខណៈរបស់ប្រទេសក្នុងសង្គ្រាមនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រាប់ថានឹងបង្កើតទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន សាជាថ្មី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់