ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ មិនយូរមិនឆាប់ អាមេរិក នឹងបានទឹកដីថ្មីៗបន្ថែម ពង្រីកខ្លួនធំជាងនេះ
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥ ប្រមុខដឹកនាំសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយថា នាថ្ងៃអនាគត សហរដ្ឋអាមេរិក នឹងទទួលបានទឹកដីថ្មីៗទៀត យើងអាចពង្រីកប្រទេសក្នុងពេលមិនយូរមិនឆាប់។

ប្រធានាធិបតីអាមេរិករូបនេះថ្លែងថា «ច្រើនឆ្នាំមកហើយ យើងនៅតែមានទំហំដដែល ប្រហែលតូចជាងមុនផងក៏ថាបាន ប៉ុន្តែរឿងនេះនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗ»។
គ្មានអ្វីត្រូវសង្ស័យឡើយ សម្តីរបស់លោក ត្រាំ ត្រូវបានគេដឹងច្បាស់ថា ចង់សំដៅទៅការដណ្តើមគ្រប់គ្រងកោះ Greenland, ព្រែកជីកប៉ាណាម៉ា និងដែនដីកាណាដា។
ចំពោះ Greenland, លោក ត្រាំ បានលើកឡើងពីគំនិតទិញយកកោះនេះ តាំងតែពីអាណត្តិដំបូងរបស់លោកមកម៉្លេះ ហើយពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើទីនោះ ថាជា «ភាពចាំបាច់ដាច់ខាត»។
លោកនិយាយថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។
លុះមកដល់ដើមឆ្នាំនេះ លោកត្រាំគូសបញ្ជាក់ថា «យើងត្រូវការ Greenland សម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។
ចំពោះកាណាដាវិញ លោក ត្រាំ ប្រាប់ទៅអ្នកសារព័ត៌មានថា លោកនឹងមិនប្រើកម្លាំងយោធាទេ ប៉ុន្តែប្រើការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចលើកាណាដាវិញ ដើម្បីធ្វើឲ្យប្រទេសនេះក្លាយជារដ្ឋទី៥១របស់អាមេរិក។
រីឯពាក់ព័ន្ធព្រែកជីកប៉ាណាម៉ាឯណោះ លោកត្រាំ បានគំរាមគ្រប់គ្រងព្រែកជីកឡើងវិញ ដោយចោទប្រកាន់ប្រទេសប៉ាណាម៉ា ពីការគិតប្រាក់លើសកម្រិតក្នុងប្រើប្រាស់ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ