Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល

បានផុស

នៅ

ពលរដ្ឋវៀតណាមនៅភាគខាងជើង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅព្រឹកថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ មានទឹកកកធ្លាក់នៅភូមិមួយចំនួន ហើយនេះគឺជាការធ្លាក់ទឹកកកលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ។

(រូបថត៖ Quang Huy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ VN Express, ទឹកកកបានធ្លាក់ក្នុងភូមិ Lung Van Chai នៃឃុំ Xin Cai, ភូមិ Xin Phin Chu និងភូមិ Mo Phang នៃឃុំ Thuong Phung ក្នុងស្រុក Meo Vac ខេត្ត Hà Giang។ 

នៅទីនោះ ទឹកកកធ្លាក់ច្រើនគួរសមនៅពេលព្រឹក ប៉ុន្តែហាក់ស្បើយបន្តិចនាពេលរសៀល ហើយមិនមែនតែទឹកកកទេ វាក៏មានភ្លៀងធ្លាក់លាយឡំផងដែរ ខណៈសីតុណ្ហភាពចុះទាបដល់ ២-៤អង្សាសេ។ 

សូមបញ្ជាក់ថា ឆ្នាំនេះរដូវរងា នឹងធ្វើឲ្យខេត្តភាគខាងជើងប្រទេសវៀតណាម ចុះត្រជាក់ខ្លាំងរហូតដល់ចុងខែមករា។

លើកចុងក្រោយដែលតំបន់នេះ មានធ្លាក់ទឹកកកគឺនៅខែធ្នូឆ្នាំ២០២២ ហើយនេះក៏ជាការធ្លាក់ទឹកកកលើកដំបូងដែរ ក្នុងរដូវរងាឆ្នាំ២០២៤-២០២៥៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម