Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ គ្រូពេទ្យឯកទេសជំងឺបេះដូងនៅក្នុងប្រទេសចិន បានចែករំលែកអំពីករណីនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយទាក់ទងនឹងបុរសម្នាក់ បន្ទាប់ពីញ៉ាំស៊ុបក្ដៅៗ រួចក៏ចេញទៅក្រៅក្នុងពេលដែលអាកាសធាតុត្រជាក់ខ្លាំង។ រំពេច​នោះ​គាត់​ក៏​ដួល​សន្លប់​ ពេលមកដល់បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យបានកំណត់ថា អ្នកជំងឺមានគាំងបេះដូងស្រួចស្រាវ។

វេជ្ជបណ្ឌិតបានពន្យល់ថា ការញ៉ាំស៊ុបក្តៅៗជួយឲ្យរាងកាយមានភាពកក់ក្តៅ ប៉ុន្តែមនុស្សត្រូវចងចាំរឿងពីរយ៉ាងនៅពេលទទួលទានអាហារដ៏ពេញនិយមនេះក្នុងរដូវរងារ។ ជាដំបូង កុំពិសារស៊ុបក្តៅដែលមានអំបិល និងស្ករច្រើនពេក។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ពេក ប្រៃ​ពេក ឬ​ផ្អែម​ពេក​អាច​នាំ​ឲ្យមាន​សម្ពាធ​ឈាម​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ។

ទីពីរ​ បន្ទាប់​ពី​ញ៉ាំ​ស៊ុប​ក្តៅៗ​ហើយ អ្នក​ត្រូវ​រក្សា​ខ្លួនឲ្យក្តៅ​មុន​ពេល​ចេញ​ពី​បន្ទប់ឬហាងណាមួយ។ អាហារ​ក្តៅ​ធ្វើឲ្យរាង​កាយ​មាន​អារម្មណ៍​កក់ក្តៅ ជាពិសេស​អ្នក​ដែល​ពិសា​គ្រឿង​ស្រវឹង។ ដូច្នេះហើយ មនុស្សមួយចំនួនមិនពាក់អាវពេលចេញទៅក្រៅទេ។ លោកបានឃើញករណីជាច្រើននៃការគាំងបេះដូង ដោយសារតែការចេញទៅក្រៅក្រោមអាកាសធាតុត្រជាក់ដោយស្លៀកពាក់តិចតួចពេក អ្នកខ្លះមានអាយុត្រឹមតែជាង ៣០ ឆ្នាំប៉ុណ្ណោះ។ ភាពខុសគ្នានៃសីតុណ្ហភាពភ្លាមៗអាចបណ្តាលឲ្យមានការស្ទះសរសៃឈាម ដែលនាំឲ្យមានគ្រោះថ្នាក់ដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ និងទម្លាប់ជក់បារី សរសៃឈាមផុយស្រួយ ការរក្សាកំដៅក្បាល និងកគឺកាន់តែសំខាន់។

យ៉ាងណា ករណីបុរសវ័យកណ្តាលម្នាក់ដែលទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីញ៉ាំអាហារជាមួយមិត្តភ័ក្តិ ហើយចេញទៅក្រៅក្រោមអាកាសធាតុត្រជាក់។ វេជ្ជបណ្ឌិតបាននិយាយថា អ្នកេជំងឺមានសរសៃឈាមធំៗនៅក បើ​យើង​ទៅ​បរិយាកាស​ត្រជាក់​ពេក វា​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកឯកទេសអាហារូបត្ថម្ភបានចង្អុលបង្ហាញថា ការស្លាប់ភ្លាមៗក្នុងរដូវរងាជារឿយៗទាក់ទងនឹង ការមិនរក្សាកំដៅ ​ក និង ត្រចៀក ​ឲ្យបានត្រឹមត្រូវ៕

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៧ នាទីutes មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល

ជីវិតកម្សាន្ដ១ ម៉ោង មុន

Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧លានដុល្លារសម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម