ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់
ភ្លើងឆេះព្រៃរយៈពេល៥ថ្ងៃ ធ្វើឲ្យគុណភាពខ្យល់នៅក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ កាន់តែធ្លាក់ចុះដល់កម្រិតយ៉ាប់យ៉ឺន ហើយមានក្តីកង្វល់ខ្លាំងបំផុតចំពោះសុខភាព មិនមែនត្រឹមតែខេត្តនេះទេ ពោលគឺប៉ះពាល់ដល់ខេត្តផ្សេងៗទៀតផងដែរ។
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥, អគ្គិភ័យនៅតំបន់ភ្នំ Khao Chom Hae បានរាលដាលលើផ្ទៃដីជាង ៣ ១៩៧ហិកតា ដោយដុតកម្ទេចព្រៃអស់ប្រមាណ៣០% ខណៈស្រុក៣ ប៉ះពាល់ខ្លាំងបំផុតគឺ Nikhom Phatthana, Ban Chang និង Muang ហើយដ្បិតតែមានការខិតខំទប់ស្កាត់និងពន្លត់ពីសំណាក់កងអគ្គិភ័យក៏ដោយ ប៉ុន្តែមិនអាចយកឈ្នះភ្លើងបានទេ ព្រោះកម្លាំងខ្យល់បក់ខ្លាំងធ្វើឲ្យភ្លើងរាលដាលខ្លាំង។
ភ្លើងឆេះព្រៃនេះ បានបណ្តាលឲ្យកំហាប់ភាគល្អិត PM2.5 នៅខេត្ត Rayong កាន់តែធ្ងន់ធ្ងរ ឈានដល់នាំឲ្យកើតជំងឺផ្លូវដង្ហើម ខណៈអាជ្ញាធរណែនាំឲ្យពលរដ្ឋពាក់ម៉ាស និងចៀសវាងសកម្មភាពក្រៅផ្ទះ។
គិតត្រឹមម៉ោង៤រសៀលថ្ងៃសៅរ៍, PM2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោងនៅខេត្ត Rayong គឺមានកម្រិត ៨០មីក្រូក្រាមក្នុងមួយម៉ែត្រគូបពោលគឺវាលើសកម្រិតសុវត្ថិភាព ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ទៅហើយ។
រឿងនេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកក្រុងបាងកកប្រមាណ ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ខណៈក្នុងនោះមានពាក់កណ្តាលដែលត្រូវទីពេទ្យ ម្តងក្នុងមួយខែ ដោយសារខ្យល់ពុល។
តួលេខនេះ ត្រូវបានចងក្រងក្នុងរបាយការណ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn នៃប្រទេសថៃ ដោយក្នុងនោះមានបញ្ជាក់ថា បញ្ហាខ្យល់ពុល PM2.5 ឡើងខ្ពស់ ក៏បង្កការខាតបង់ដល់សេដ្ឋកិច្ចទីក្រុងបាងកក បើគិតជាទំហំទឹកប្រាក់ស្មើនឹង ៣ពាន់លានបាតក្នុងមួយខែផងដែរ ព្រោះមនុស្សត្រូវការចំណាយប្រាក់ដើម្បីពិនិត្យនិងព្យាបាលសុខភាព ហើយមានអ្នកទេសចរជាច្រើន បានលុបចោលដំណើរកម្សាន្ត ប៉ះពាល់ខ្លាំងបំផុត ចំពោះវិស័យទេសចរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត