ព័ត៌មានអន្ដរជាតិ
ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ
ដូចការព្រមានអ៊ីចឹង, ពេលនេះប្រធានាធិបតីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយយកពន្ធលើកូឡុំប៊ី បន្ទាប់ពីប្រទេសនេះ មិនព្រមទទួលយកជនអន្តោប្រវេសន៍ត្រឡប់ទៅវិញ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី ២៧ខែមករាឆ្នាំ២០២៥, លោក ដូណាល់ ត្រាំ និយាយថា លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយយកពន្ធ២៥%ក្នុងមួយសប្តាហ៍ ហើយអាចដំឡើងដល់៥០%ឯណោះលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រធានាធិបតីរបស់ខ្លួន រារាំងយន្តហោះយោធាអាមេរិកពីរគ្រឿងដែលដឹកជនអន្តោប្រវេសន៍ មិនឲ្យចុះចតនៅក្នុងប្រទេស។
យ៉ាងណាក្តី ជាការឆ្លើយតបប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ក៏បានសងសឹក ដោយការយកពន្ធលើទំនិញអាមេរិក ២៥%ដូចគ្នា។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យថា «ខ្ញុំទើបតែទទួលបានដំណឹងថា ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចំនួនពីរចេញពីសហរដ្ឋអាមេរិក ជាមួយនឹងឧក្រិដ្ឋជនខុសច្បាប់មួយចំនួនធំ មិនត្រូវបានអនុញ្ញាតឲ្យចុះចតនៅក្នុងប្រទេសកូឡុំប៊ីទេ។ ដូច្នេះត្រូវចាត់វិធានការសងសឹកជាបន្ទាន់»។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមទាំងគំរាមដកហូតទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកូឡុំប៊ីទាំងអស់ រួមជាមួយសម្ព័ន្ធមិត្តនិងអ្នកគាំទ្ររបស់ពួកគេផងដែរ និងហើយអាចរងបម្រាមធ្វើដំណើរចូលមកអាមេរិកទៀតផង។

ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់និងចាត់វិធានការឥតត្រាប្រណី ចំពោះប្រទេសណាដែលមិនព្រមទទួលយកពួកគេត្រឡប់ទៅវិញនេះ គឺជាគោលនយោបាយដែលលោក ត្រាំ ចាប់អនុវត្តយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧។
ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ បាននិងកំពុងបើកការវាយឆ្មក់ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក ដោយត្រឹមមួយថ្ងៃសៅរ៍ មានមនុស្សរហូតដល់ទៅ៤២១នាក់ឯណោះ ដែលត្រូវបានឃុំខ្លួន ខណៈទីក្រុងដែលជាគោលដៅគឺ Boston, New York, Newark និង San Francisco៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ៖ មិនយូរមិនឆាប់ អាមេរិក នឹងបានទឹកដីថ្មីៗបន្ថែម ពង្រីកខ្លួនធំជាងនេះ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង