Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃ​​​កាន់​តែ​ខ្លាំង​នៅ​ភាគ​អាគ្នេយ៍​​អូស្ត្រាលី​ចំពេល​​រលក​កម្ដៅ​​​កើន​ឡើង​​​

បានផុស

នៅ

ក្រោយ​​​រងឥទ្ធិពលរលកកម្ដៅខ្លាំង​​​​ ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី​​​​បាន​រង​​​​​ភ្លើងឆេះ​ព្រៃ​​ដ៏សម្បើម​ និងជំរុញ​ឱ្យ​អាជ្ញាធរ​ចេញ​បម្រាម​នានា​ជុំវិ​​​ញ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​​នេះ​សម្រាប់ផ្នែកជាច្រើននៃរដ្ឋ Victoria ។ នេះបើយោងតាមការចេញរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៧ខែមករានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះ បានព្រមានថា សីតុណ្ហភាពអាចឡើងដល់​៤១អង្សាសេនៅក្នុងរដ្ឋធានី Melbourne របស់រដ្ឋ Victoria ដែលខ្ពស់​ជាង​​១៤អង្សាសេធៀប​​នឹង​សីតុណ្ហភាពអតិបរមាមធ្យមរបស់រដ្ឋនេះសម្រាប់​ខែ​មករា។

សីតុណ្ហភាពក្ដៅខ្លាំងនេះ​បាននាំមកនូវការចងចាំពីគ្រោះមហន្តរាយឆ្នាំ ២០១៩-២០២០ ដែលហៅថា «Black Summer» ដែលបានឆេះបំផ្លាញតំបន់មួយ​​មាន​​ទំហំ​ប៉ុន​ប្រទេសតួក​គី ដោយ​សម្លាប់មនុស្ស​៣៣នាក់​និងសត្វរាប់លានក្បាល​ងាប់។

អាជ្ញាធរ​​បាន​​វាយ​តម្លៃ​គ្រោះថ្នាក់​ភ្លើង​គឺ​កម្រិត​គ្រោះថ្នាក់​ខ្លាំង​បំផុត​ទីពីរ​ក្នុង​តំបន់ចំនួន​៥ក្នុង​រដ្ឋ Victoria នៅ​ថ្ងៃ​​ចន្ទ ស្របពេល​ដែលមានភ្លើងឆេះនៅក្នុងតំបន់មួយចំនួននៅភាគអាគ្នេយ៍​របស់ប្រទេសនេះស្រាប់ទៅហើយ។

លោក Dean Narramore អ្នកជំនាញឧតុនិយមជាន់ខ្ពស់នៃអ្នកព្យាករណ៍បានប្រាប់ក្រុមហ៊ុន Australian Broadcasting Corp ថា ស្ថានភាពក្តៅស្ងួត​​និងខ្យល់ខ្លាំងអាចបង្កឱ្យមានភ្លើងឆេះធំបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋ New South Wales រដ្ឋ South Australia រដ្ឋភាគខាងលិចអូស្ត្រាលី Queensland និង Northern Territory ក៏ស្ថិតនៅក្រោមការជូនដំណឹងអំពីរលកកម្ដៅនៅថ្ងៃចន្ទនេះដែរ ហើយអ្នកព្យាករណ៍ថា រលកកម្ដៅ​នឹង​​បន្ត​​កើន​ឡើង​កាន់តែខ្លាំងនៅថ្ងៃអង្គារ៕

(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម