ព័ត៌មានអន្ដរជាតិ
ចិន ហាមឃាត់ការនាំចូលសាច់សត្វពីប្រទេសមួយចំនួន ក្រោយផ្ទុះជំងឺ
ប្រទេសចិន បានហាមប្រាមការនាំចូលសត្វចៀម ពពែ មាន់ទា និងសត្វពាហនៈពីបណ្តាប្រទេសមួយចំនួននៅអាហ្រ្វិក អាស៊ី និងអ៊ឺរ៉ុប ដោយសារតែការផ្ទុះឡើងនៃជំងឺបសុសត្វដូចជា ជំងឺអុតចៀម ជំងឺអុតពពែ និងជំងឺអុតក្ដាម។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ ការហាមឃាត់ដែលរួមបញ្ចូលផងដែរនូវផលិតផលកែច្នៃ និងមិនទាន់កែច្នៃ បានធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោកបានចេញផ្សាយព័ត៌មាននៃការផ្ទុះជំងឺនៅក្នុងប្រទេសមួយចំនួន។
ចិន បានប្រកាសថា ខ្លួនបានបញ្ឈប់ការនាំចូលចៀម ពពែ និងផលិតផលពាក់ព័ន្ធ ដែលមកពីប៉ាឡេស្ទីន ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន នេប៉ាល់ និងបង់ក្លាដែស ដោយសារតែការផ្ទុះឡើងនៃជំងឺអុតចៀម និងជំងឺអុតពពែ។
ចិនក៏បានបិទការនាំចូលសត្វពាហនៈ និងផលិតផលពាក់ព័ន្ធពីប្រទេសអាល្លឺម៉ង់ផងដែរ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺអុតក្ដាម។
បំរាមរបស់មហាយក្សចិនដែលជាអ្នកនាំចូលសាច់សត្វធំបំផុតរបស់ពិភពលោក បានផ្ដល់ផលប៉ះពាល់ចំពោះបណ្ដាប្រទេសមួយចំនួន ដូចជា ហ្គាណា សូម៉ាលី កាតា កុងហ្គោ នីហ្សេរីយ៉ា តង់ហ្សានី អេហ្ស៊ីប ប៊ុលហ្គារី ទីម័រខាងកើត និងអេរីទ្រា៕
ដោយ៖ ឈាង
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន