Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

បានផុស

នៅ

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី បានបង្ហើបថា មិនយូរទេ ខ្លួននឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ពីទីក្រុងមូស្គូហើយ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, នោះគឺជាមីស៊ីល Oreshnik ដែលមានល្បឿនលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន ២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី ហើយត្រូវបានប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន អួតអាងថា មានឥទ្ធិពលខ្លាំងប្រៀបបានទៅនឹងអាចម៍ផ្កាយ ទោះខែលការពារប្រភេទណា ក៏មិនអាចទប់ជាប់ដែរ។ 

ដ្បិតមិនបញ្ជាក់ពីពេលវេលាទទួលបាន និងចំនួនមីស៊ីលប៉ុន្មានគ្រាប់ដែលរុស្ស៊ីនឹងផ្តល់ជូនក៏ដោយ ប៉ុន្តែលោក Lukashenko អះអាងថា Oreshnik នឹងត្រូវពង្រាយក្នុងតំបន់មួយ ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីទីក្រុង Smolensk នៃព្រំដែនរុស្ស៊ី។

លោកនិយាយថា «យើងនឹងមាន Oreshnik ក្នុងពេលឆាប់ៗ។ យើងបានយល់ព្រមជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន រួចហើយថា មីស៊ីលបន្ទាប់នឹងត្រូវបញ្ជូនទៅប្រទេសបេឡារុស មុនទៅរុស្ស៊ីទៀត»។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

រុស្ស៊ី បានបាញ់មីស៊ីលនេះលើអ៊ុយក្រែនកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ពោលគឺវាយប្រហារទីក្រុង Dnipro ដោយបង្កការបំផ្លាញធំធេង ត្បិតកាលនោះ បំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ។

ការវាយប្រហារនោះ គឺឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រកាសត្រៀមខ្លួន ធ្វើសង្គ្រាមលោកលើកទី៣ នៅ៣ឆ្នាំខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៦ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម