ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន៤ បញ្ចប់ការហ្វឹកហាត់រួមគ្នាសម្រាប់ការអនុវត្តច្បាប់ដែនសមុទ្រប្រឆាំងនឹងចិន
មន្ត្រីឆ្មាំសមុទ្រ និងមន្ត្រីជលផលមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក វៀតណាម និងឥណ្ឌូណេស៊ី បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តច្បាប់ដែនសមុទ្ររួមគ្នាមួយ។

ស្ថានទូតអាមេរិកនៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះថា វគ្គសិក្សារយៈពេលពីរសប្តាហ៍នៅលើកោះ Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន ធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ ខណៈដែលមានភ័យខ្លាចនៃការកើនឡើងជម្លោះដែនសមុទ្រជាមួយប្រទេសចិន។
កន្លងមក មានការប៉ះទង្គិចគ្នាញឹកញាប់ ឬការប្រឈមមុខយ៉ាងតានតឹងរវាងនាវាហ្វីលីពីន និងចិន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ក៏ដូចជាឧប្បត្តិហេតុថ្មីៗពាក់ព័ន្ធនឹងកប៉ាល់វៀតណាម និងឥណ្ឌូណេស៊ី។
មេបញ្ជាការតំបន់ឆ្មាំសមុទ្រហ្វីលីពីន លោក Rejard Marfe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយស្ថានទូតអាមេរិកថា៖ «ទាំងអស់គ្នា យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធានាថា អធិបតេយ្យភាពដែនសមុទ្ររបស់យើងនៅតែជាតំបន់នៃសន្តិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។
លោក Marfe បានហៅការហ្វឹកហ្វឺនពីថ្ងៃទី១៣ដល់ថ្ងៃទី២៤ខែមករាថា «មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការធានាថា ពួកយើងទទួលបានការហ្វឹកហ្វឺនកាន់តែប្រសើរឡើង ដើម្បីដោះស្រាយការគំរាមកំហែងតាមសមុទ្រ»។
យោងតាមសេចក្តីថ្លែងការណ៍ វគ្គបណ្តុះបណ្តាលនេះ មានការហ្វឹកហាត់ដូចជា ការឡើងកប៉ាល់ប្រកបដោយសុវត្ថិភាពនៅសមុទ្រ ច្បាប់ដែនសមុទ្រ ការប្រមូលភស្តុតាងនិងការការពារ វិធីសាស្ត្រសុវត្ថិភាព ការកាត់បន្ថយហានិភ័យ និងការឃាត់ខ្លួន។
កងកម្លាំងព្រំដែនអូស្ត្រាលីបានចូលរួមជាមួយឆ្មាំសមុទ្រ មន្ត្រីគយ និងមន្ត្រីឃ្លាំមើលជលផលនៅឯវគ្គបណ្តុះបណ្តាល ក្នុងនាមជាអ្នកសង្កេតការណ៍។
សូមបញ្ជាក់ថា ចិន បានបង្កើនការពង្រីកកម្លាំងទ័ពជើងទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលខ្លួនស្វែងរកការពង្រីកដែនទឹករបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក និងប្រកួតប្រជែងជាមួយសម្ព័ន្ធភាពដឹកនាំដែលដោយសហរដ្ឋអាមេរិក។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមក ចិនបានដាក់ពង្រាយកងនាវាចរ និងនាវាឆ្មាំសមុទ្រ ដើម្បីរារាំងហ្វីលីពីនពីតំបន់ថ្មប៉ប្រះទឹក និងកោះសំខាន់ៗជាយុទ្ធសាស្ត្រនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីខែតុលាឆ្នាំមុន វៀតណាមបានចោទប្រកាន់ទីក្រុងប៉េកាំងពីការវាយប្រហារ «យ៉ាងឃោរឃៅ» មួយ ដែលក្នុងនោះអ្នកនេសាទវៀតណាមចំនួន ១០នាក់ត្រូវបានវាយដំនឹងរបារដែក និងត្រូវបានប្លន់យកត្រី និងឧបករណ៍តម្លៃរាប់ពាន់ដុល្លារ។ ក្នុងខែដដែលនោះ ឥណ្ឌូណេស៊ីបានក៏និយាយផងដែរថា ខ្លួនបានបណ្ដេញកប៉ាល់ឆ្មាំសមុទ្រចិន ចេញពីដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងដល់ទៅចំនួន៣ដងឯណោះនៅក្នុងមួយសប្តាហ៍៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ