Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន

បានផុស

នៅ

តាមការចុះផ្សាយរបស់ FOX News កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥, មានហេតុការណ៍ផ្ទុះអាវុធរវាងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ជាមួយមន្ត្រីល្បាតព្រំដែនអាមេរិក នៅភាគខាងត្បូងរដ្ឋ តិចសាស់។

(រូបថត៖ FOX)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍នោះបានឲ្យដឹងថា ភាគីទាំងសងខាងបានបាញ់តដៃគ្នា អំឡុងពេលក្រុមជួញដូរគ្រឿងញៀន ព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែមិនដឹងថាមានមនុស្សស្លាប់ឬក៏អត់នោះទេ។

អ្នកសារព័ត៌មាន FOX លោក Bill Melugin រាយការណ៍ពីកន្លែងកើតហេតុថា «ឆ្មាំព្រំដែននៅតំបន់ Fronton បានបាញ់ទៅលើក្រុមជួញដូរពេលពួកគេព្យាយាមឆ្លងទន្លេ ហើយក្រោយមានការផ្ទុះអាវុធនឹងគ្នា ពួកគេក៏បកទៅខាងម៉ិកស៊ិកវិញ»។

(រូបថត៖ FOX)

Fronton គឺជាសហគមន៍មានប្រជាជនរស់នៅមិនដល់២០០នាក់ទេ នៅជិតទន្លេមួយដែលខណ្ឌចែកសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ ទីនោះជាសម្បុកក្រុមជួញដូរគ្រឿងញៀននិងមនុស្សដូចជា Matamoros (CDG), Los Zetas, Jalisco New Generation (CJNG) និង Sinaloa។

សូមជម្រាបជាថ្មី ពេលចូលកាន់តំណែងភ្លាម ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ហើយបានដាក់ពង្រាយកងទ័ពទៅច្រកព្រំដែនជាច្រើន ក្នុងការអនុវត្តគោលនយោបាយនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ចេញពីប្រទេស។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមទាំងបញ្ជាឲ្យក្រសួងការបរទេស, ក្រសួងរតនាគារ, ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ ក៏ដូចជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ ត្រូវត្រៀមលក្ខណៈចាត់ទុកក្រុមឧក្រិដ្ឋជននៅម៉ិកស៊ិក ថាជា «អង្គការភេរវកម្មបរទេស» ហើយចាត់វិធានការក្តៅ កុំបន្ថយដៃឲ្យសោះ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម