ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ
ជាដំណឹងល្អសម្រាប់ពិភពលោក ដោយវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវវិទ្យា Gamaleya នៃប្រទេសរុស្ស៊ី ប្រកាសថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់ខ្លួន នឹងដាក់លក់លើទីផ្សារពិភពលោកនៅខែកញ្ញាឆ្នាំនេះ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥។

លោក Alexander Gintsburg ប្រធានវិទ្យាស្ថាន Gamaleya បានប្រាប់អ្នកសារព័ត៌មានថា «យើងបានដាក់ឯកសារទាំងអស់ ជូនទៅក្រសួងសុខាភិបាលហើយ ហើយយើងទំនងជាទទួលបានការអនុម័តនៅចុងខែសីហា ដូច្នេះយើងអាចចាប់ផ្តើមព្យាបាលមនុស្សនៅខែកញ្ញាឆ្នាំនេះតែម្តង»។
កាលពីឆ្នាំមុន លោក Gintsburg ក៏បញ្ជាក់ដែរថា ថ្នាំចាក់របស់ខ្លួននេះ បានព្យាបាលអ្នកជំងឺមហារីកឲ្យជាសះស្បើយចំនួន៧នាក់រួចទៅហើយ និងគ្រោងដាក់លក់លើទីផ្សារពិភពលោកក្នុងខែកញ្ញាឆ្នាំ២០២៥ ដ្បិតមិនទាន់បង្ហើបពីតម្លៃក៏ដោយ។
កាលនោះលោក Gintsburg ត្រូវបាន RT សម្ភាសដោយនិយាយថា «ថ្នាំចាក់នេះ គឺផលិតឡើងតាមបច្ចេកវិទ្យា mRNA ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែរ ហើយលទ្ធផលបង្ហាញថា យើងទទួលបានជោគជ័យ វាមានសមត្ថភាពព្យាបាលលជំងឺមហារីកសឹងតែគ្រប់ប្រភេទ។ មានអ្នកជំងឺ៧នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយនេះគឺជាបច្ចេកវិទ្យា ដែលអភិវឌ្ឍក្នុងស្រុកសុទ្ធសាធ»។

លោកបន្តថា ថ្នាំនេះមានប្រសិទ្ធភាពធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ចាប់ផ្តើមបំផ្លាញកោសិកាកាចសាហាវ ហើយវាដាស់ឲ្យកោសិកា Cytotoxic lymphocytes ឬកោសិកាឈាមសដែលមាននៅក្នុងខ្លួនរបស់អ្នកចាក់ ឲ្យទទួលស្គាល់អង់ទីហ្សែននៅលើផ្ទៃនៃកោសិកាដុំសាច់។ បន្ទាប់មក lymphocytes Cytotoxic នឹងបន្តរីកសាយភាយ រួចទៅបំផ្លាញដុំសាច់ពេញរាងកាយតែម្តង។
យោងតាមស្ថិតិ, ជំងឺមហារីក គឺជាមូលហេតុចម្បងមួយ នៃការស្លាប់មនុស្សជាសកល។ WHO ប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់។
ក្នុងចំណោមនោះ ប្រភេទជំងឺមហារីកដែលកើតច្រើនបំផុតនៅទូទាំងពិភពលោកគឺមហារីកសួត សុដន់ ពោះវៀនធំ និងក្រពេញប្រូស្តាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ផលិតបានវ៉ាក់សាំងព្យាបាលមហារីក ហើយគ្រោងចែក Free នៅដើមឆ្នាំក្រោយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី