ព័ត៌មានអន្ដរជាតិ
មួយករណីទៀតហើយ!យោធាមីយ៉ាន់ម៉ាត្រៀមដាក់ការចោទប្រកាន់ថ្មីលើលោកស្រី ស៊ូជី
មេដឹកនាំដែលត្រូវបានបណ្ដេញចេញរបស់មីយ៉ាន់ម៉ាគឺលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយពីសំណាក់ឧត្តមសេនីយ៍ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ខណៈក្រុមបាតុករដែលកំពុងប្រយុទ្ធប្រឆាំងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យប្រឈមមុខនឹងភាពឯកោកើនឡើងនៅពីក្រោយការផ្ដាច់អ៊ីនធឺណិត ។

កន្លងមកជ័យលាភីណូបែលវ័យ ៧៥ ឆ្នាំដែលត្រូវបានគេនាំទៅឃុំឃាំងរួមជាមួយជំនួយការកំពូលៗផ្សេងទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅពេលដែលយោធាកាន់កាប់ប្រទេសនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាយកូមដែលគ្មានការអនុញ្ញាត និងរំលោភលើការរឹតត្បិតជំងឺកូវីដ ១៩ ។
កាលពីយប់ថ្ងៃពុធទូរទស្សន៍យោធា Myawady បានផ្សាយវីដេអូរបស់អ្នកជំនួញមីយ៉ាន់ម៉ាម្នាក់ដែលសារភាពថាបានផ្តល់ទឹកប្រាក់សរុបចំនួន ៥៥០,០០០ ដុល្លារឲ្យលោកស្រី ស៊ូជី ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។

លោក Maung Weik អ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិយាយថា គាត់បានបរិច្ចាគប្រាក់ដល់ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលសម្រាប់ដំណើរការល្អនៃអាជីវកម្មរបស់គាត់ ។
ចំណែកផ្សាយព័ត៌មានម្នាក់បាននិយាយអំឡុងពេលចាក់ផ្សាយនោះថា “លោកស្រី អ៊ុងសាន ស៊ូជី បានប្រព្រឹត្តអំពើពុករលួយ ហើយអាជ្ញាធរកំពុងរៀបចំបទចោទប្រកាន់លោកស្រីយោងទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ” ។

នេះមិនមែនជាលើកទី ១ ទេដែលការចោទប្រកាន់ពីអំពើពុករលួយត្រូវបានដាក់លើរូបលោកស្រី ។ កាលពីសប្តាហ៍មុនអ្នកនាំពាក្យយោធាម្នាក់បាននិយាយថា ប្រមុខរដ្ឋាភិបាលដែលត្រូវបានឃុំខ្លួនឥឡូវនេះបានសារភាពថាបានផ្តល់ប្រាក់ចំនួន ៦០ ម៉ឺនដុល្លារដល់លោកស្រី និងមាសជាង ១០ គីឡូក្រាម ។
ទន្ទឹមនោះមេធាវីរបស់លោកស្រីក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ ។ មេធាវីរបស់លោកស្រី ស៊ូជី គឺលោក Khin Maung Zaw បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ការចោទប្រកាន់ទាំងនោះគឺគ្មានមូលដ្ឋាន និងគ្មានហេតុផល” ។

លោកបាននិយាយថា “លោកស្រី អ៊ុងសាន ស៊ូជី អាចមានចន្លោះប្រហោង ឬកំហុងឆ្គង ប៉ុន្តែការទទួលសំណូក និងអំពើពុករលួយមិនមែនជាចរិតរបស់លោកស្រីទេ” ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ដោយសារចលនារបស់យោធាក្នុងការដណ្តើមអំណាច ខណៈប្រជាជនរាប់សែននាក់បដិសេធមិនធ្វើការ និងអ្នកផ្សេងទៀតធ្វើដំណើរតាមដងផ្លូវក្នុងចលនាមិនគោរពច្បាប់ស៊ីវិលដើម្បីស្តារប្រជាធិបតេយ្យ និងធានានូវការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំជាប់ឆ្នោតដទៃទៀត ។

ពួកឧត្តមសេនីយ៍បានចាត់ទុកការដណ្តើមអំណាចរបស់ពួកគេថាជាភាពត្រឹមត្រូវដោយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនដែលត្រូវបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ខ្លាំងទៅៗហើយ! យោធាមីយ៉ាន់ម៉ាចេញដីកាចាប់ខ្លួនប្រេសិតពិសេសប្រចាំ UN
ចុចអាន ៖ ចិនប្រាប់ឲ្យក្រុមហ៊ុនរដ្ឋរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លៀសបុគ្គលិកចេញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល