Connect with us

ព័ត៌មានអន្ដរជាតិ

​អង់គ្លេស​រកឃើញ​ករណី​​ឆ្លង​​ជំងឺ​ផ្តាសាយ​បក្សី​ដ៏កម្រ​​​​

បានផុស

នៅ

ទីភ្នាក់ងារសុខភាពនិងសន្តិសុខរបស់ចក្រភពអង់គ្លេស (UKHSA) បានប្រកាសកាលពីថ្ងៃចន្ទថា មានករណីដ៏កម្រដែលមនុស្សឆ្លងជំងឺផ្តាសាយបក្សីពីសត្វនៅក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី២៨ខែមករានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុគ្គលនោះបានឆ្លងមេរោគពីក្នុងកសិដ្ឋានមួយដែលមានទំនាក់ទំនងជិតស្និទ្ធ និងចំណាយពេលនៅជិតសត្វបក្សីដែលមានមេរោគមួយចំនួនធំ»។

UKHSA ថា បុគ្គលឆ្លងមេរោគ A(H5N1) នៅតំបន់ West Midlands របស់អង់គ្លេស ប៉ុន្តែមកដល់ពេលនេះគាត់មាន​ស្ថានភាពល្អ ហើយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអង្គភាពជំងឺឆ្លងដែលមានផលវិបាកខ្ពស់ (HCID)។

តាមការធ្វើតេស្តសត្វស្លាបទាំងនោះបានរកឃើញថា ពួកវាឆ្លងមេរោគប្រភេទ DI.2 ដែលខុសពីប្រភេទសត្វដែលកំពុងចរាចរ​ក្នុងចំណោមថនិកសត្វ និងសត្វស្លាបនៅសហរដ្ឋអាមេរិក។

លោក Susan Hopkins ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ នៅ​UKHSA បាននិយាយថា៖«ហានិភ័យ​នៃ​ជំងឺគ្រុនផ្តាសាយបក្សីចំពោះសាធារណជនទូទៅនៅតែមានកម្រិតទាប បើទោះបីជាករណីឆ្លងទៅកាន់មនុស្សនេះបានបញ្ជាក់ក៏ដោយ»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា មេរោគគ្រុនផ្តាសាយ A(H5N1) អាចឆ្លងពីមនុស្សទៅមនុស្សនោះទេ។ ទោះយ៉ាងណាក្រសួងសុខាភិបាលប្រទេសនេះ បានបញ្ជាឲ្យមានការបាញ់សម្អាតមេរោគ និង សម្លាប់សត្វដែលមានមេរោគទាំងនោះដើម្បីបង្ការការឆ្លងបន្ថែមទៀតដែលអាចកើតមាន៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម